កីឡា

Valecia និង Wolves ព្រមព្រៀងការដោះដូរ កីឡាករ Guedes

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបំផុតក្លឹបអេស្បាញ Valencia បានឈានទៅដល់ការផ្ទេរកីឡាករ Goncalo Guedes ហើយទៅឲ្យក្លឹបអង់គ្លេស Wolves ជាមួយនឹងតម្លៃខ្លួនមួយ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

នៅក្នុងសេចក្តិព្រកាស ដោយក្លឹបបានសរសេរថា៖ Valencia  នឹង Wolves បានឈានទៅដល់ កិច្ចព្រមព្រៀងរវាងគ្នានៅថ្ងៃចន្ទនេះ ដើម្បីធ្វើការផ្ទេរកីឡាករ Goncalo Guedes ទៅលេងនៅលីគអង់គ្លេស នារដូវកាលថ្មីនេះ។

ក្លឹបបានបន្តសរសេរទៀតថា ៖សូមថ្លែងអំណរគុណ ដល់កីឡាករដែលបានព្យាយាមធ្វើខ្លួនជាកីឡាករ ដ៏ល្អនិងគំរូម្នាក់សម្រាប់ក្លឹប Valencia ហើយយើងសង្ឃឹមថាគាត់នឹងទទួលបានភាពជោគជ័យយ៉ាងធំធេង នៅក្នុងអាជីពរបស់គាត់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top