កាលពីថ្ងៃអង្គារម្សិលមិញនេះ កីឡាករ Georgino Wijnaldum បានធ្វើការសារភាពថា កីឡាករមិត្តរួមក្រុម Mohammed Salah និងអតីតមិត្តរួមក្រុម Achraf Hakimi គឺជាអ្នក ដែលបានជម្រុញលើកទឹកចិត្ត ឲ្យគាត់ក្នុងការសម្រេចចិត្ត ទៅចូលរួមជាមួយនឹងក្លឹប Roma នៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក្តីកុងត្រា ពីក្លឹប PSG មក Roma មានលក្ខខណ្ឌត្រឹមជាកីឡាករខ្ចីជើងប៉ុណ្ណោះ ។ Wijnaldum ធ្លាប់លេងនៅ Liverpool ជាមួយនឹង Salah និងក៏ធ្លាប់លេងជាមួយ នឹង Hakimi នៅ PSG ខណៈដែលកីឡាករ ទាំងពីរធ្លាប់ជាកីឡាករចាស់ វស្សាមកហើយនៅ Roma។
កីឡាករ Wijnaldum នឹងត្រូវចូលរួមជាមួយនឹងគ្រូបង្វឹកលោក Jose Mourinho ខណៈដែលក្លឹប Roma ក៏បាននាំចូលកីឡាករសំខាន់ៗមួយ ចំនួនទៀតផងដែរ ត្រៀមការប្រកួត រដូវកាលក្រោយនេះ ដែលមានទាំងកីឡាករ Matic, Svilar និង Paulo Dybala ជាដើម៕
ប្រែសម្រួល៖ស៊ុនលី