ហ្សឺណែវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា អាចចាប់ផ្តើមមួយថ្ងៃលឿន ជាងការគ្រោងទុក ដោយ FIFA សម្លឹងមើលផែនការអនុញ្ញាត ឲ្យប្រទេសម្ចាស់ផ្ទះប្រកួត ជាមួយអេក្វាឌ័រ នៅថ្ងៃទី ២០ ខែវិច្ឆិកា ។
បុគ្គលនោះបាននិយាយថា ការសម្រេចចិត្ត អាចត្រូវបានធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយគណៈកម្មាធិការ ដោយមានប្រធាន FIFA លោក Gianni Infantino និងប្រធានស្ថាប័នបាល់ទាត់ទ្វីបទាំង៦ ។ សំណើបង្កើតការប្រកួតរយៈពេ២៩ថ្ងៃ ជំនួសឲ្យការប្រកួត ២៨ បានគ្រោងទុកជាយូរនោះ ត្រូវបានពេញចិត្តដោយមន្ត្រីកាតា និងស្ថាប័នបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ដោយមានកិច្ចពិភាក្សាពាក់ព័ន្ធ នឹងសហព័ន្ធបាល់ទាត់កាតា និងអេក្វាឌ័រផងដែរ ។
ការប្រកួតបាល់ទាត់ពិភពលោក នឹងបើកនៅថ្ងៃទី ២១ ខែវិច្ឆិកាជាថ្ងៃច័ន្ទ ដោយហូឡង់ប៉ះសេណេហ្គាល់ នៅម៉ោង ១ រសៀលម៉ោងក្នុងស្រុកនៅទីក្រុងដូហា ។ កាតា និង អេក្វាឌ័រក៏ស្ថិតក្នុងពូល A ដែរ ប៉ុន្តែការប្រកួតនោះ គ្រោងនឹងចាប់ផ្តើម ៦ ម៉ោងក្រោយនៅថ្ងៃដដែល ។
កាលវិភាគ នៃការប្រកួត ជាមួយនឹងពិធីបើក ជាផ្លូវការ នៅការប្រកួតលើកទី ៣ នៅពេលកាតា ត្រូវបានកំណត់ពេលប្រកួត ត្រូវបានបញ្ចប់ បន្ទាប់ពីការចាប់ឆ្នោត ត្រូវបានធ្វើឡើងនៅទីក្រុងដូហា នៅថ្ងៃទី ១ ខែមេសា ។ ការចាប់ផ្តើមថ្ងៃអាទិត្យ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ត្រូវបានច្រានចោល កាលពីប៉ុន្មានឆ្នាំមុន នៅពេលកាលវិភាគ រយៈពេល ២៨ ថ្ងៃខ្លីជាងតម្រូវឲ្យមានការប្រកួតចំនួន ៤ ក្នុងមួយថ្ងៃក្នុងវគ្គចែកពូល ត្រូវបានយល់ព្រមដោយ FIFA បន្ទាប់ពីពិភាក្សាជាមួយលីក ដ៏មានឥទ្ធិពលនៅអឺរ៉ុប ដែលនឹងការប្រកួតក្លិបរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ។
ទោះជាយ៉ាងណាក៏ដោយ ការប្រកួត Qatar-Ecuador ពាក់ព័ន្ធនឹងកីឡាករមួយចំនួន ដែលនៅជាមួយក្លិបនៅអឺរ៉ុប ហើយនឹងផ្តល់ឲ្យប្រទេស ម្ចាស់ផ្ទះនូវថ្ងៃផ្តាច់មុខ ដើម្បីបើកការប្រកួតរបស់ខ្លួន។ ពិធីបើកការប្រកួតនៅពេលនេះ អាចនឹងកើតឡើងមុនការប្រកួត បើកឆាកនៅកីឡដ្ឋាន Al Bayt ហើយនឹងបើកការប្រកួត នៅល្ងាចថ្ងៃចន្ទសម្រាប់ហូឡង់ និងសេណេហ្គាល់ ។
ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ គឺជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល៩២ ឆ្នាំ នៃការប្រកួតត្រូវបានលេង នៅខាងក្រៅរដូវក្តៅនៃអឌ្ឍគោល ខាងជើងប្រពៃណី ។ ការចេញ២១ លើកមុនត្រូវបានលេងនៅចន្លោះចុងខែឧសភា ដល់ចុងខែកក្កដា៕