កីឡា

Real Madrid បើករដូវកាលភ្លាម លើកពាន Super Cup ភ្លាម

កីឡាករខ្សែការពារស្លាបឆ្នើម David Alaba គឺជាអ្នកបើកឆាករកគ្រាប់បាល់ បានមួយគ្រាប់ដំបូង នៅតង់ទី១ ក្នុងការប្រកួតពានរង្វាន់ UEFA Super Cup យប់មិញប៉ះនឹងក្រុម Eintracht Frankfurt របស់អាល្លឹម៉ង់ និងមួយគ្រាប់ទៀត បន្ថែមដោយខ្សែប្រយុទ្ធ Benzema ដើម្បីឲ្យក្រុមអាចលើកពានបានងាយៗ ក្នុងពេលទើបតែបើក រដូវកាលបែបនេះ ។

ជាមួយនឹងជ័យជំនះ ២ទល់នឹង០ នេះមានន័យថា Real Madrid មកដល់ពេលនេះ គឺជាម្ចាស់ពានរង្វាន់ UEFA Super Cup នេះចំនួន៥សម័យ កាលមកហើយ ហើយមិនធ្លាប់មានក្រុមណាលើកពាននេះច្រើន ជាងខ្លួនឡើយខណៈដែលក្រុមតែ២ប៉ុណ្ណោះផ្សេងទៀត ដែលធ្លាប់
លើកពានមានដូចជា AC Milan និងក្រុម Barcelona។

ក្នុងការប្រកួតនេះផងដែរ វាបានធ្វើឲ្យគ្រូបង្វឹកលោក Carlo Ancelotti បានក្លាយទៅជាគ្រូបង្វឹកដំបូង ដែលលើកពាន Champions League បាន៤ដងនិងពាន UEFA Super Cup នេះបាន៤ដងឡើង លើសកំណត់ត្រារបស់លោក Pep Guardiola ដែលធ្លាប់
បានលើកពាននេះ២ដងកាលពីនៅ Barcelona និងម្តងទៀត នៅជាមួយនឹង Bayern Munich ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top