កីឡា

Arsenal ចាប់អារម្មណ៍ ខ្សែប្រយុទ្ធស្លាបម្នាក់ តម្លៃ៤៥លានអឺរ៉ូ

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបាន The Goal អះអាងថាកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាប ជនជាតិអេស្បាញម្នាក់ ដែលកំពុងលេងឲ្យក្លឹប Villareal និងមានឈ្មោះថា Yeremi Pino ហើយខណៈដែលកីឡាករ មានវ័យទើបតែ២០ឆ្នាំក្តី។

បង្ហាញខ្លួនដំបូងឲ្យក្លឹប Villareal ចំនួន៧៧ដងនៅលើយ ប៉ុន្តែកីឡាកររូបនេះ កំពុងទាក់ចិត្តក្លឹបពីបណ្តាទ្វីបអឺរ៉ុបធំៗជាច្រើន ប៉ុន្តែជឿជាក់ថាតម្លៃខ្លួនរបស់កីឡាករ នៅក្នុងកុងត្រាមានទៅដល់ ៨០លានអឺរ៉ូ។ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានអះអាងថា Villareal នឹងបង្ខំចិត្តកាត់បន្ថយតម្លៃខ្លួន របស់កីឡាករមកត្រឹមតែ ៤៥លានអឺរ៉ូប៉ុណ្ណោះដើម្បីអាចប្រមូលយកលុយមកវិញ បានខ្លះក្នុងពេលនេះ។

ទោះបីជាមិនទាន់មានការផ្តល់សំណើរជាផ្លូវការក្តី ប៉ុន្តែក្លឹបអេស្បាញនេះជឿជាក់ថា មានតែកាំភ្លើងធំ Arsenal ប៉ុណ្ណោះដែលកំពុងនាំមុខគេ នៅក្នុងការប្រកួតប្រជែងយកកុងត្រាពីកីឡាករ Pino ហើយសង្ឃឹមថានឹងអាចធ្វើឡើង បានឆាប់បំផុតនៅក្នុងរដូវក្តៅនេះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top