កីឡា

Willian អាចនឹងវិល ត្រឡប់លីគ អង់គ្លេសវិញ ជាមួយនឹង Fulham

កីឡាករប្រេស៊ីល Willian ត្រូវបាន The Goal ចេញផ្សាយថា នឹងអាចវិលត្រឡប់មករកលីគកំពូល អង់គ្លេសវិញហើយជាមួយ នឹងក្លឹបទើបឡើងថ្មី Fulham បន្ទាប់ពីកុងត្រា របស់គាត់ ជាមួយនឹងក្លឹប Corinthian នឹងត្រូវបានបញ្ចប់ទៅ ទោះបីជាកុងត្រាបច្ចុប្បន្ន ជាមួយនឹងក្លឹបប្រេស៊ីល នេះនឹងត្រូវធ្វើឡើង ដល់ឆ្នាំ២០២៣ក្តី ។

ប្រភពដដែលបានបន្តទៀតថា ទាំងក្លឹបនិងកីឡាករ ពិតជាមានបំណងចង់ឲ្យការងារនេះ បានទទួលជោគជ័យ ដែលអាចឲ្យគាត់វិលត្រឡប់ មកលីគកំពូលអង់គ្លេសវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ពីព្រោះថាពីមុន William គឺជាអតីតកីឡាករឆ្នើមម្នាក់ផងដែរនៅទីនេះពេលលេងជាមួយនឹងក្លឹប Arsenal និងក្លឹប Chelsea ។

ចាប់តាំងតែពីបានចុះកុងត្រា លេងឲ្យ Corinthian កីឡាករ Willian អាចរកបានតែមួយគ្រាប់ប៉ុណ្ណោះហើយតែងតែ មានរបួសជាញឺកញាប់ផងដែរប៉ុន្តែ Fulham នៅតែបន្តចិញ្ចឹមចិត្តចង់ បានកីឡាករប្រេស៊ីលជើងចាស់រូបនេះ មករួមក្លឹបដើម្បីអាចពង្រឹងក្លឹបក្នុងការ ប្រកួតប្រជែងនៅ Premier
League នៅរដូវកាលនេះតាមរយៈបទ ពិសោធដែលកីឡាករ វ័យ៣៤ឆ្នាំនេះធ្លាប់មាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top