កីឡា

Nottingham Forest នឹងចុះកុងត្រា ជាមួយនឹង Willian

អតីតកីឡាករឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបតោខៀវ Chelsea កីឡាករ Willian ត្រូវបានគេជឿជាក់ថា នឹងអាចលេងនៅលីគអង់គ្លេស ជាមួយនឹងក្លឹប Nottingham Forest ។

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករ ដែលមិនមានតម្លៃខ្លួនរូបនេះ កំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ នៃការចរចាគ្នា ដើម្បីអាចចែករំលែកបទពិសោធ ដ៏ច្រើនរបស់គាត់ ជាមួយនឹងក្រុមនេះ។

កីឡាករប្រេស៊ីលវ័យ៣៤ឆ្នាំរូបនេះ កាលពីរដូវកាលមុនបានបង្ហាញខ្លួន បាន៣០ដងឲ្យក្លឹប Fulham ហើយអាចស៊ុតបាន៥គ្រាប់ផង និងជួយមិត្តរួមក្រុមរក បាន៦គ្រាប់ផងដែរ ។

Fulham បានផ្តល់កុងត្រាថ្មី ប៉ុន្តែកីឡាករ William ផ្ទាល់មិនព្រមបន្តឡើយ ហើយគាត់បានសម្រេចចិត្ត ក្នុងការក្លាយខ្លួនជាកីឡាករ ចំណូលថ្មីទីមួយ របស់ក្លឹប Nottingham Forest ជំនួសវិញ ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP

Most Popular

To Top