កីឡា

សហព័ន្ធ សូមបដិសេធទំាងស្រុង ចំពោះសុំឲ្យខាងភាគី ផ្អាកការប្រកួត ចំពោះកីឡាករកាយវប្បកម្មកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមជម្រាបជូន ដល់សាធារណៈជន ឲ្យបាន ជ្រាបថា ដោយមានការចុះផ្សាយ ក្នុងបណ្តាញសង្គមមួយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក សំបូរ នន់ ថា សហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា បានឲ្យគេបញ្ឈប់ លោកកណ្ដាលទីពី ការប្រកួតនៅថៃ សហព័ន្ធសូមបដិសេធ ទំាងស្រុង ចំពោះការចេញផ្សាយនេះ
សហព័ន្ធកាយ វប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមធ្វើ ការស្រាយបំភ្លឺ ដូចតទៅ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រូវតែគោរពនូវរាល់សេចក្ដីណែនាំ របស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងច្បាប់រដ្ឋជាធរមាន ។
ចំពោះការចូលរួមប្រកួតកីឡា កាយវប្បកម្មនិងលំហាត់ប្រាណ Thailand Payab Classic Championship 2023 នៅប្រទេសថៃនាថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០២៣ ជាការប្រកួត នៅក្នុងក្របខណ្ឌ ប្រទេសថៃ ក្នុងគោលបំណងបំផុសកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ និងផ្សព្វផ្សាយទេសចរណ៍ របស់ថៃប៉ុណ្ណោះ ប៉ុន្តែគេអាចអនុញ្ញាតឲ្យជនបរទេសចូលរួមប្រកួតបាន ដោយកម្ពុជាមានកីឡាករ ៥ នាក់គឺ គង់ ច័ន្ទដួង ឈុំ ឆវ័នសំបូរ នន់ ផន ភ័ស និង ឌី វ៉ាន់ដា ការប្រកួតនេះ មិនមែនជាការប្រកួតក្របខណ្ឌអន្តរជាតិទេ ហើយក៏មិនបានស្នើសុំការអនុញ្ញាត ពីសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កម្ពុជានិង ក្រសួងអប់រំ យុវជន និងកីឡាទេ ។

ការលើកឡើងរបស់ លោក សំបូរ នន់ ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានទាក់ទងទៅសហព័ន្ធរបស់ថៃ ឲ្យផ្អាកកីឡាករខ្មែរ មិនឲ្យប្រកួត និង ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជូនកីឡាករកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ទៅចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិ ពាក់ព័ន្ធសារធាតុហាមឃាត់ ក្នុងវិស័យកីឡា សហព័ន្ធ សូមធ្វើការ បដិសេធទាំងស្រុង គឺខាងសហព័ន្ធកម្ពុជា ក៏មិនបានសុំឲ្យ កីឡាករកម្ពុជា ផ្អាកការប្រកួត និងខាងសហព័ន្ធ ថៃក៏មិនបានផ្អាកដែរ កីឡាករទាំង៥នាក់ បានចូលរួមប្រកួតរហូត ដល់ចប់កម្មវិធី រីឯការបញ្ជូនកីឡាករ ពាក់ព័ន្ធសារធាតុហាមឃាត់ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនោះ មានកីឡាករមួយរូបត្រូវបាន បញ្ជូនទៅចូលរួមប្រកួតអន្តរជាតិ នៅភូកេត ប្រទេសថៃ នាថ្ងៃទី០៦-១២ ខែធ្នូ ឆ្នាំ២០២២ ភ្នាក់ងារប្រយុទ្ធ ប្រឆាំងដូប៉ាជាតិកម្ពុជាបានយកសំណាក ទៅពិនិត្យនៅខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រូវឆ្លង កាត់ការពិនិត្យ ក្នុងរយៈពេល៦ខែ នៅពេលចេញទៅប្រកួតនោះ លទ្ធផលពិនិត្យមិនទាន់ទទួលបានទេ ។

ចូលរួមអបអរសាទរ ! កីឡាករកាយវប្បកម្មកម្ពុជាមួយរូប បានឡើងជុំផ្ដាច់ព្រ័ត្រ និងឈ្នះមេដាយមាស១គ្រឿង ក្នុងការប្រកួតអន្តរជាតិនៅ ប្រទេសថៃ។

(ABBF) ត្រូវតែស្ថិតនៅក្រោមច្បាប់ សហព័ន្ធកីឡាកាយវប្បកម្ម WBPF, ABBF ជាដាច់ខាត អញ្ជឹងរាល់កីឡាករ-កីឡាការិនី សហព័ន្ធកីឡា កាយវប្បកម្មជាតិ នីមួយៗ ពេលចេញទៅប្រកួត នៅក្រៅប្រទេសគ្រប់កម្មវិធី នានាត្រូវតែស្វែងរកការអនុញ្ញាត ពីសហព័ន្ធកីឡាកាយវប្បកម្មជាតិ របស់ខ្លួន ទើបមានសិទ្ធិទៅចូលរួមប្រកួត ក្រៅប្រទេសបាន សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មានតួនាទីភារកិច្ច សហប្រតិបត្តិ ការជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណជាតិ នានានៅទូទាំងពិភពលោក ។

រៀបចំការប្រកួតពានរង្វាន់ជើងឯកថ្នាក់ជាតិ ប្រកួតលក្ខណៈអន្តរជាតិ។ ជ្រើសរើសកីឡាករ-កីឡាការិនីធ្វើការហ្វឹកហាត់ក្នុងប្រទេស ឬក្រៅប្រទេស បញ្ចូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតជា លក្ខណៈអន្តរជាតិនានា ដូចជាការប្រកួតពានរង្វាន់ ជើងឯក ការប្រកួតនៅក្នុងតំបន់ ទ្វីប និងពិភពលោក ដោយ ត្រូវសុំការអនុញ្ញាតគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានការឧបត្ថម្ភជាផ្លូវច្បាប់ ស្មារតី សម្ភារ ថវិកា៕
ដោយ៖លី ភីលីព

Most Popular

To Top