ភ្នំពេញ៖ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF បានមានប្រសាសន៍ថា គណៈប្រតិភូសហព័ន្ធកីឡា តេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍មកទស្សនកិច្ច នៅប្រទេសកម្ពុជាលើកនេះ ក្នុងគោលបំណង ជួយផ្នែកបណ្តុះបណ្តាល កីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជាចែករម្លែកបទពិសោធន៍ ដល់ក្រុមអត្តពលិកយើង ។

លោកអគ្គបានបន្តថា ជាទូទៅសហព័ន្ធអាស៊ីអាគ្នេយ៍តែងតែ យកចិត្តទុក ដាក់សមាជិក និងសមាជិកា របស់ខ្លួន តាមប្រទេសនីមួយៗ ចំពោះដំណើរ ទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ដើម្បីពង្រឹងផ្នែកបច្ចេកទេស រវាងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ព្រមទំាងជួយផ្នែកបច្ចេកទេសថ្មី ថែមចំពោះការអាប់ដេតថ្មីៗ សម្រាប់កីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ។

ហើយពួកគាត់ ក៏ចូលសម្តែង ការគួរសមជាមួយថ្នាក់ដឹកនាំ និងថ្លែងអរគុណ ដែលបានជួយគាំទ្រ ឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ឲ្យមានមុខមាត់ លើឆាកអន្តរជាតិ ។ គណៈប្រតិភូចំនួន៤នាក់ មកប្រទេសចំនួន ៣ ដើម្បីជួយផ្តល់នូវបច្ចេកទេសថ្មី សម្រាប់ការអាប់ដេត របស់សហព័ន្ធកីឡាតេក្វាន់ដូ ITFអន្តរជាតិ ៕


