ភ្នំពេញ៖ ប្រតិភូ អត្តពលិកប្រភេទកីឡាប៊ូលីងកម្ពុជា ចំនួន១៣ រូប បានចេញដំណើរ ទៅកាន់ទីក្រុងបាងកកប្រទេសថៃ ដើម្បីចូលរួមការប្រកួត The 21st MWA Asian Junior Tenpin Bowling Championships ដែលការប្រកួតនេះមាន ១៣ ប្រទេសចូលរួមប្រកួត។នេះជាលើកទីមួយ ហើយបន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយសារវិបត្តជំងឺកូវិដ១៩ និងតមតាមការអញ្ជើញរបស់សមាគមកីឡាប៉ូលីងរបស់ប្រទេសថៃ ។
នៅក្នុងឳកាសនោះ ក៍មានវត្តមានអញ្ជើញចូលរួមជូនដំណើរ និងលើកទឹកចិត្តពីសំណាក់លោកឧត្តមសេនីយ៍ទោ វ៉ា សុីនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្មពិសេស លោកស្រីឧត្តមសេនីយ៍ត្រី វ៉ា កាន់នីកា អគ្គលេខាធិការរងក្រុមប្រឹក្សា កីឡាកងយោធពលខេមរភូមិន្ទ ។
លោកឧត្តមសេនីយ៍ទោ វ៉ា សុីនភីរម្យ ក៍បានផ្កល់នៅអនុសាសន៍ដើម្បីពង្រឹងស្មារតី មានដូចជា ត្រូវខិតខំតាំងចិត្តប្រឹងប្រែងប្រកួតប្រជែងយកមេដាយជូនជាតិ ដែលនេះ គឺជាឳកាសដ៍ល្អមួយម្រេាប់ បង្ហាញអន្តរជាតិអំពីសក្កានុពល និងសម្ថភាព លើវិស័យកីឡាប៉ូលីង របស់កម្ពុជាយើង ។ ដែលអនុសាសន៍ទាំងនោះ ទទួលបានការណែនាំ ពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ CAMSOC និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ រួមជាមួយថ្នាក់ដឹកនាំកីឡជាច្រើរូបទៀតដើម្បីជួយលើកកម្ពស់វិស័យកីឡាកីឡាប៉ូលីង អោយកាន់តែរីកចំរើនទៅមុខបន្ថែម។
ជាតំណាងក្រុមកីឡាករ ប្រភេទកីឡាប៊ូលីងកម្ពុជា ដែលបានចេញដំណើរទៅប្រកួតនៅប្រទេសថៃ កីឡា វ៉ា វណ្ណារាជ្យ ក៍បានអរគុណថ្នាក់ដឹកនាំផ្នែកកីឡាគ្រប់ជាន់ថ្នាក់ដែលបានផ្ដល់ឳកាសសម្រាប់សម្រាប់ការចេញទៅប្រកួត ហើយក៍សន្យាថា រូបខ្លួនព្រមទាំងមិត្តរួមក្រុម និងខិតខំប្រឹងប្រែងប្រកួតអោយអស់ពីសម្ថភាព នាំយកជ័យលាភីជូនជាតិកម្ពុជាយើង ។