កីឡា

អ្នកជំនាញកីឡាតេក្វាន់ដូ ITF អាស៊ីផ្តល់នូវបច្ចេកទេសថ្មី ដល់ក្រុមអត្តពលិកត្រៀម SEA GAMES 2023

ភ្នំពេញ៖លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា តំណាងឲ្យលោក កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាដឹកនាំក្រុមគណៈប្រតិភូ និងលោក តាន់  ជេកស៊ី អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកទស្សនា ហ្វឹកហាត់កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF នៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

 លោក លឹម រតនៈបានមានប្រសាសន៍ថា តំាងនាមឲ្យលោក កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងរូបលោកផ្ទាល់សូមថ្លែងអរគុណដល់គណៈប្រតិភូសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី មកទស្សនិកនៅប្រទេសកម្ពុជា លើកនេះក្នុងគោលបំណងជួយផ្នែកបណ្តុះបណ្តាលកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជាចែករម្លែកបទពិសោធន៍ដល់ក្រុមអត្តពលិកយើង។

លោកអនុប្រធានបានបន្តថា ចែករម្លែកបទពិសោធន៍ ដល់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតក្នុងពង្រឹងផ្នែកបច្ចេកទេស ព្រមទំាងជួយផ្នែកបច្ចេកទេសថ្មីថែម ចំពោះការអាប់ដេតថ្មីៗសម្រាប់កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា ៕

ដោយ៖លី ភីលីព

Most Popular

To Top