កីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Darwin Nunez បានចេញមកធ្វើការសូមទោសហើយ ក្រោយបានបង្កកំហុសរហូតដល់បាន ទទួលកាតក្រហមក្នុងពេលប្រកួតស្មើ ជាមួយនឹងក្រុម Crystal Palace នៅក្នុងទឹកដី Anfield របស់ខ្លួននាពេលកន្លងមក។
កីឡាករចំណូលថ្មីរដូវក្តៅរូបនេះ បានផ្ទេរមកពីក្លឹបប៉ទុយហ្គាល់ Benfica បានបង្កកំហុសតាមរយៈ ការប៉ះទង្គិចគ្នាខ្លាំង ជាមួយនឹងកីឡាករ ខ្សែការពាររបស់ក្រុម Crystal Palace ម្នាក់ដែលមានឈ្មោះថា Joachim Anderson នៅតង់ទី២ ដែលជាហេតុធ្វើឲ្យគាត់ ទទួលបានកាតក្រហមភ្លាមៗផងដែរ។
កាតក្រហមរបស់ Nunez មានន័យថាកីឡាកររូបនេះ នឹងត្រូវខកខានការប្រកួត៣ដង របស់ក្រុមនាពេលខាងមុខ ដែលក្នុងនោះរួមមានទាំងការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុមបិសាចក្រហម Man UTD ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី