កីឡា

Spurs ទិញបានយុវជនឆ្នើម Udogie តែសុខចិត្តឲ្យបន្តលេងខ្ចីជើង នៅ Udinese

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករវ័យក្មេង Destiny Udogie វ័យ១៩ឆ្នាំ បានក្លាយទៅជាកីឡាករ ចំណូលថ្មីទី៧ របស់ក្លឹបមាន់ខ្នាយមាស Spurs នៅរដូវក្តៅនេះជាផ្លូវការហើយ តែនឹងមិនទាន់អាចបង្ហាញខ្លួន លេងសម្រាប់ក្រុមនៅឡើយ។

Spurs បានអះអាងថា កីឡាករខ្សែការពារស្លាបរូបនេះ នឹងត្រូវផ្ទេរមកចូលរួមក្លឹបពីក្លឹបអ៊ីតាលី Udiness ជាមួយនឹងកុងត្រាដែលមានសុពលភាព រយៈពេល៥ឆ្នាំប៉ុន្តែទោះបីជាយ៉ាងណាក្តី Udogie នឹងបន្តលេងជាមួយនឹងក្លឹបដើមនេះ មួយរយៈសិនក្នុងនាមជាកីឡាករខ្ចីជើង ពី Spurs ទៅវិញ។

Udogie បានចូលរួមជាមួយ នឹងកីឡាករចំណូលថ្មីៗ ផ្សេងទៀតរបស់ Spurs ដែលមានដូចជា Ivan Perisic, Fraser Forster, Richarlison, Yves Bissouma, Clement Lenglet និងកីឡាករ Djed Spence ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top