ទីក្រុងឡុងដ៍ ៖ អតីតកីឡាករបាល់ទាត់ Ryan Giggs បានសារភាពថា មិនស្មោះត្រង់ក្នុងទំនាក់ទំនង ស្នេហាកន្លងមករបស់លោក ប៉ុន្តែបានបដិសេធ មិនធ្លាប់មានអំពើហិង្សា ចំពោះដៃគូ ខណៈលោកបានផ្តល់ភស្តុតាង ជុំវិញការចោទប្រកាន់ពីបទរំលោភ និងការគ្រប់គ្រង ដោយបង្ខំលើអតីតមិត្តស្រី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ដោយឈរលើជំហរ ជាលើកដំបូង សម្រាប់ការកាត់ក្តីរយៈពេលមួយ សប្តាហ៍របស់លោក វីរបុរសរបស់ Manchester United រូបនេះបានបដិសេធ ចំពោះការរំលោភលើរាងកាយ របស់អតីតដៃគូ គឺភ្នាក់ងារ PR Kate Greville កាលពីជិត២ ឆ្នាំមុន ឬគ្រប់គ្រងនាងក្នុងអំឡុង ពេលទំនាក់ទំនងដ៏រឹងមាំ របស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ ។
ប៉ុន្តែក្រោមការសួរដេញដោល ពីមេធាវីរបស់លោក បុរសវ័យ ៤៨ ឆ្នាំរូបនេះបានសារភាពថា លោកជា មនុស្សមិនស្មោះត្រង់ ពេញមួយជីវិតដោយយល់ស្របថា លោកគឺជាការចែចង់បែបធម្មជាតិ និងមិនអាច ទប់ទល់ក្នុងការស្វែង រកនារីដែលគួរឲ្យទាក់ទាញ ទោះបីជារៀបការ ឬក្នុងទំនាក់ទំនងក៏ដោយ ។
លោក Giggs កំពុងស្ថិតក្រោមការកាត់ទោសនៅតុលាការ Manchester Crown ជុំវិញការអះអាងលោក បានដាក់ឈ្មោះ Greville អាយុ ៣៦ ឆ្នាំពីបទបំពានទាំងផ្លូវកាយ និងផ្លូវចិត្តរួមបញ្ចូលទាំងការវាយក្បាលនាងចំមុខ នៅពេលនាងព្យាយាមបញ្ចប់ ទំនាក់ទំនងរបស់ពួកគេ ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍ ដែលអាជីពរបស់លោកត្រូវបានបញ្ចប់ ដោយការចោទប្រកាន់នោះ ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស ខណៈអយ្យការបានបន្ធូរបន្ថយសំណុំរឿង របស់ខ្លួននៅព្រឹកថ្ងៃអង្គារ ចៅក្រមបានឮព័ត៌មានលម្អិត ពីសេចក្តីថ្លែងការណ៍ រៀបចំដោយសរសេរដោយដៃ លោកបានផ្តល់ឲ្យប៉ូលីស បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានរំលោភ Greville និងប្អូនស្រីរបស់នាងឈ្មោះ Emma កាលខែវិច្ឆិកាឆ្នាំ ២០២០ ៕ដោយ៖លី ភីលីព