កាលពីថ្ងៃពុធម្សិលមិញនេះ កីឡាករ CR7 ដែលកំពុងសំបូរព័ត៌មាន ជុំវិញការចាកចេញ ពីក្លឹប Man UTD នោះត្រូវបានក្រុមប៉ូលីស បានធ្វើការសាកសួរដែរ អំពីហេតុការណ៍វាយទំលាក់ ទូរស័ព្ទដៃរបស់អ្នកគាំទ្រ វ័យក្មេងម្នាក់ របស់ក្រុម Everton កាលពីខែមេសាកន្លងមក ។
ក្រុមរបស់គាត់បានចាញ់ Everton ក្នុងលទ្ធផល ១ទល់នឹង០មុនពេលដែល CR7 បានដើរចេញពីកីឡាដ្ឋាន Goodisonទាំងកំហឹង និងបានទះឲ្យទូរស័ព្ទដៃ របស់យុវជន អ្នកគាំទ្រ Everton ម្នាក់មានវ័យទើបតែ១៤ឆ្នាំ ធ្លាក់ពីកន្លែងអង្គុយ ទស្សនា ។ ទោះបីជាយ៉ាងណាក្តី CR7 ក៏បានចេញមកធ្វើការ សូមទោសរួចរាល់ហើយភ្លាមៗ ប៉ុន្តែមកដល់ពេលនេះ គាត់កំពុងត្រូវបានធ្វើការសាកសួរ បន្ថែមទៀត ទៅលើករណីនេះផងដែរ។
គួរឲ្យដឹងដែរថាក្រៅពេល ដែលវិដេអូរបស់ CR7 ដែលបានវាយទំលាក់ទូរស័ព្ទ ហើយនោះវាត្រូវបានចែកចាយ ទៅលើបណ្តាញសង្គមជាច្រើន ហើយនោះក្លឹបបិសាចក្រហម Man UTD ក៏បានចេញមុខមកធ្វើការប្រកាសសុំទោស អ្នកគាំទ្ររូបនោះ ហើយបានថែមទាំងផ្តល់ នូវដំណើរ
ទស្សនកិច្ចមកកាន់ទឹកដី Old Trafford និងក៏ដូចជាការប្រកួត របស់ក្រុមនៅ Premier League ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី