The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់សំណើរជាទឹកប្រាក់ រហូតទៅដល់ ១២០លានផោន សម្រាប់កីឡាករ Joao Felix ពីក្លឹប AT Madrid ប៉ុន្តែជាលទ្ធផលក្លឹបអេស្បាញនេះ មិនបានទទួលយកឡើយ ហើយថែមទាំងបដិសេធ ទំហំទឹកប្រាក់នេះទៀតផង។
ប្រភពដដែលេបានសរសេរទៀតថា Felix ដែល AT Madrid បានចំណាយលុយបំបែកកំណត់ត្រា ទិញយកមកកាលពីឆ្នាំ២០១៩នោះ នៅពេលនេះកីឡាករវ័យ២២ឆ្នាំរូបនេះ នៅមិនទាន់អស់សក្កានុពល សម្រាប់ក្លឹបឡើយហើយក៏មិនសាកសម ទៅនឹងតម្លៃនិងពេលវេលា ពេលនេះនៅឡើយដែរ ដែលត្រូវលក់ទៅឲ្យ Man UTD។
AT Madrid ដោយសារតែបញ្ហាសំខាន់ៗ ដែលមិនចង់លក់កីឡាករ Felix ដែលក្នុងនោះរឿងសំខាន់បំផុត គឺមិនចង់ធ្វើឲ្យអ្នកគាំទ្រអន់ចិត្តឡើយ ដែលត្រូវលក់កីឡាករបណ្តូលចិត្ត និងជាកីឡាករសំខាន់ផង របស់ក្លឹបចេញហើយ ជាពិសេសខណៈដែលកីឡាករ ក៏កំពុងរីករាយនិងពេញចិត្ត ក្នុងការរស់នៅជាមួយនឹងក្លឹបផងនោះ៕ ប្រែសម្រួល៖ស៊ុនលី