កីឡា

កីឡាករ​ទាំង​៦​រូប​ ដែល​ពាក្យ​ចចាមអារ៉ាម​ថា​ Man Utd ចង់​បាន​

ក្លឹប​ Manchester United ដែល​មាន​ការ​ដឹកនាំ​​​ ដោយ​អ្នកចាត់ការ​ថ្មី​គឺ​ លោក​ Erik Ten Hag ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​បាន​ទាក់ទង​ ចង់​កីឡាករ​ជា​ច្រើន​កន្លង​មក​ ដើម្បី​ពង្រឹង​ក្រុម​របស់​លោក ​សម្រាប់​រដូវកាល​ថ្មី​ ឆ្នាំ​២០២២/២៣​នេះ​ ក៏​ប៉ុន្តែ​កីឡាករ​ទាំង​នោះ​សុទ្ធ​តែ​បដិសេធ​។

យ៉ាង​ណា​មក​មើល​ពី​កីឡាករ​ ទាំង​៦រូប​ខាង​ក្រោម​នេះ​ ដែល​ពាក្យ​ចចាមអារ៉ាម​ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ Man Utd ទាក់ទង​ចង់​បាន​៖

  • ខ្សែបម្រើ​ Casemiro មក​ពី​ក្លឹប​ Real Madrid មាន​តម្លៃ​ខ្លួន​ ប្រមាណ​៤០លាន​ដុល្លារ​
  • ខ្សែ​ប្រយុទ្ធ​ Jao Felix មក​ពី​ក្លឹប​ Atletico Madrid មាន​តម្លៃ​ខ្លួន​ ប្រមាណ​៧០លាន​ដុល្លារ
  • ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang មក​ពី​ក្លឹប​ Barcelona មាន​តម្លៃ​ខ្លួន​ ប្រមាណ​១.៥លាន​ដុល្លារ
  • អ្នកចាំទី​ Yann Sommer មក​ពី​ក្លឹប​ Borussia Mönchengladbach មាន​តម្លៃ​ខ្លួន​ ប្រមាណ​៥លាន​ដុល្លារ
  • ខ្សែការពារ​ Thomas Meunier មក​ពី​ក្លឹប​ Borussia Dortmund មាន​តម្លៃ​ខ្លួន ​ប្រមាណ៦.៥លាន​ដុល្លារ
  • ខ្សែការពារ​ Sergio Dest មក​ពី​ក្លឹប​ Barcelona មាន​តម្លៃ​ខ្លួន ​ប្រមាណ១៨លាន​ដុល្លារ​

ក្នុង​ចំណោម​កីឡាករ​ខាង​លើ ​មាន​កីឡាករ​​មួយ​ចំនួន ​ត្រូវ​បាន​ក្លឹប​ពួក​គេ​ចេញ​មុខ ​ទំនង​ជា​បដិសេធ​ ក៏​ដូច​ជា​សមី​ខ្លួន​ ទាក់ទង​ចង់​ទៅ​ក្លឹប​ផ្សេង​ផង​ដែរ​។

មក​ទល់​នឹង​ពេល​នេះ​ Man Utd ទើប​នាំ​ចូល​បាន​កីឡាករ​៣នាក់​ទេ ​ដូច​ជា​ Tyrell Malacia, Christian Eriksen និង​ Lisandro Martinez៕ Source: Sabay

Most Popular

To Top