គិតមកត្រឹមថ្ងៃនេះ រដូវក្តៅមិនទាន់បញ្ចប់ព័ត៌មាន នៃការដោះដូរកីឡាករនៅតែបន្ត ការចេញផ្សាយជាបន្តបន្ទាប់ ទាំងក្លឹបដែលមានទំរង់លេងខ្លាំង និងក្លឹបដែលមានទំរង់លេងធ្លាក់ចុះក្តី។
ជាក់ស្តែង Chelsea ត្រូវបានគេជឿជាក់ថា កំពុងចាប់អារម្មណ៍កុងត្រា របស់ប្រធានក្រុមបិសាចក្រហម Man UTD កីឡាករ Harry Maquire ដោយសារតែខ្លួន មានបំណងចង់លក់ Pulisic ទៅឲ្យ Man UTD។
ក្នុងពេលជាមួយគ្នានេះ Bernadrdo Silva របស់ក្លឹបមេឃខៀវ Man City នៅតែស្ថិតនៅក្នុងបញ្ជីគោលដៅ របស់ក្លឹបតោខៀវ Chelsea នៅឡើយ។
ក្រៅពីនេះកីឡាករខ្សែប្រយុទ្ធ មិនសូវមានទំរង់លេងល្អរបស់កាំភ្លើងធំ Arsenal ដែលមានឈ្មោះថា Nicolas Pepe នោះក៏កំពុងមានលេចឬព័ត៌មាន អំពីការចាកចេញពី Emirates ទៅចូលរួមក្លឹបនៅបារាំង Nice ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី