កីឡា

Arsenal ចូលទៅលត់ Bournemouth ដល់ក្នុងផ្ទះ

ទំរង់លេងរបស់កាំភ្លើងធំ Arsenal បើករដូវកាលថ្មីនេះពិតជាខ្លាំង ក្រោយបន្តជ័យជំនះសាជាថ្មី ក្នុងការប្រកួតប៉ះជាមួយនឹងក្រុម Bournemouth។

ការប្រកួតយប់មិញនៅក្នុងទឹកដី Craig Pawson ទឹកដីរបស់ Bournemouth ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងឥតខ្ជោះតាំងតែពីតង់ទី១មកម្ល៉េះ។

គ្រប់ដំបូង២គ្រាប់ រកបានដោយកីឡាករ Odegaard នៅនាទីទី៥និងនាទីទី១១ ហើយបន្តរកគ្រាប់ទី៣ ដោយកីឡាករ William Saliba នៅនាទីទី៥៤។

បញ្ចប់ការប្រកួត៣សប្តាហ៍កន្លងមកនេះ កាំភ្លើងធំ Arsenal រីករាយយ៉ាងខ្លាំងមាន៩ពិន្ទុពេញក្នុងដៃ ឈរនៅកំពូលតារាងនិងតាមពីក្រោយដោយមាន់ខ្នាយមាស Spur មាន៧ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top