កីឡា

ម្ចាស់មេដាយមាស៧គ្រឿង នៃការប្រកួតកីឡា លក្ខណៈអន្តរជាតិគុនខ្មែរ IFMA Grand Slam Tournament 2022 Open នៅម៉ាឡេស៊ី មកដល់កម្ពុជាវិញហើយ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រុមកីឡាករជម្រើសជាតិ គុនខ្មែរកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន ៧ គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា លក្ខណៈអន្តរជាតិគុនខ្មែរ IFMA Grand Slam Tournament 2022 Open នាទីក្រុងkuala lumpur នៅប្រទេសម៉ាឡេស៊ី បានមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីសមិទ្ធិផលទំាងនេះ បង្ហាញពីសក្តានុពល សម្រាប់ប្រភេទកីឡាគុនខ្មែរ SEA GAMES 2023 ។

ក្នុងឳកាសទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោក ប៊ូ ជុំសេរី លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្ម ពិសេសតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ក្រុមកីឡាករជម្រើសជាតិគុនខ្មែរកម្ពុជា ដណ្តើមបានមេដាមាសចំនួន ៧ គឿង ក្រោយពីផ្តួលគូរ ប្រកួតជាកីឡាករថៃ និងកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីរៀងៗ ខ្លួននៅវគ្គផ្តាច់ព្រ័ត្រ ។ នេះគឺជាសមិទ្ធិផលមួយបន្ថែមទៀត របស់សហព័ន្ធ ដែលជាមុខមាត់ប្រទេសជាតិមូលទំាង មិនមែនរបស់បុលិគ្គណាមួយឡើយ ហើយក៏មិន របស់សហព័ន្ធតែម្នាក់ឯងឡើយ ។

លោកបានបន្តថា ជាមុខមាត់ប្រទេសជាតិ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GSMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើម្ចាស់ផ្ទះការប្រកួត ។គណៈប្រតិភូកីឡាប្រដាល់គុនខ្មែរដែលចូលរួមការប្រកួត Grand Slam Tournament 2022 Open នៅប្រទេសម៉ាឡេស៊ីមាន ប្រតិភូចំនួន២នាក់ គ្រូបង្វឹកចំនួន៣នាក់ និងកីឡាករ-កីឡាការិនី មានចំនួន៩នាក់ ។
ចំពោះម្ចាស់មេដាយមាសទំាង៧គ្រឿង រួមមានកីឡាករ ភុន ពិសិត កីឡាករ ខាំ ខ្លានាង កីឡាករ រិន ដាវីត កីឡាករ សាន រ៉ាគីម កីឡាករ ឃួន ឡាំងកូស៊ី កីឡាករ ហ៊ឹម គឹមរៀង កីឡាករ ឈឿង ល្វៃ ៕

Most Popular

To Top