កីឡា

អ្នកឧបត្ថម្ភអូឡាំពិក ទីក្រុងតូក្យូ ស្ថិតក្នុងករណី ស៊ីសំណូកជាច្រើន លើប្រតិបត្តិការ

តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បាននិយាយថា អតីតប្រធានក្រុមហ៊ុន លក់រាយសម្លៀកបំពាក់ Aoki Holdings Inc ត្រូវបានចាប់ខ្លួន នៅក្នុងករណីស៊ីសំណូកទាក់ទង នឹងកិច្ចព្រមព្រៀងឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ កាលពីឆ្នាំមុន បានចាប់ផ្តើមធ្វើការទាមទារ ជាច្រើនទៅកាន់គណៈកម្មាធិការរៀបចំ ការប្រកួតរដូវក្តៅ ចាប់ពីខែមករា ឆ្នាំ២០១៧ ។

ប្រភពបាននិយាយថា អតីតប្រធាន Hironori Aoki ហើយបន្ទាប់មក ជានាយកប្រតិបត្តិគណៈកម្មាធិការរៀបចំលោក Haruyuki Takahashi បានយល់ព្រមកាល ខែមករា ឆ្នាំ២០១៧ថា ក្រុមហ៊ុនឈុតអាជីវកម្ម នឹងចំណាយប្រាក់ ៧៥០ លានយ៉េន ដើម្បីជ្រើសរើសជាអ្នក ឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ កីឡាពិភពលោកដែលគ្រោងដំបូង សម្រាប់ឆ្នាំ ២០២០ ។

លោក Takahashi អាយុ ៧៨ឆ្នាំ និង Aoki អាយុ ៨៣ ឆ្នាំត្រូវបានចាប់ខ្លួន រួមជាមួយមនុស្ស២នាក់ផ្សេងទៀត កាលពីថ្ងៃពុធសប្តាហ៍មុន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង សំណូក រាប់លានយ៉េនដាច់ដោយឡែកពីគ្នា ដែលបានធ្វើឡើង កាលខែកញ្ញា ឆ្នាំ២០១៧ ។ ក្នុងចំណោម ៧៥០ លានយ៉េនទាក់ទងនឹងកិច្ចព្រមព្រៀងខែមករា ៥០០ លានយ៉េនគឺសម្រាប់ក្រុមហ៊ុន ដើម្បីទទួលបានកិច្ចព្រមព្រៀង ឧបត្ថម្ភ ខណៈ ២៥០ លានយ៉េនដែលនៅសល់ត្រូវបង់ទៅឲ្យភាគីរបស់ Takahashi ក្នុងនាមថ្លៃហ្វឹកហាត់អត្តពលិក ។

យោងតាមប្រភពបានឲ្យដឹងថា Takahashi បានបដិសេធ ចំពោះព្រះរាជអាជ្ញា មុនពេលចាប់ខ្លួនលោក ដោយបានទទួលសំណើ ពីក្រុមហ៊ុនពាក់ព័ន្ធនឹង កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ។ ក្រុមស៊ើបអង្កេតមួយ នៅការិយាល័យរដ្ឋអាជ្ញា សាធារណៈនៃទីក្រុងតូក្យូ ឥឡូវនេះកំពុងវិភាគការថត សំឡេងដែលក្រុមហ៊ុនបានធ្វើឡើង ពីការសន្ទនារបស់មន្ត្រីមួយចំនួនជាមួយ Takahashi ៕

Most Popular

To Top