កីឡា

Man UTD សម្រុកធ្វើការ នាំយកកីឡាករ Gakpo និង Antony ឲ្យបានមុនរដូវក្តៅ

ក្រោយបានសម្រេច តាមផែនការនាំយកកីឡាករមួយ ចំនួនមកចូលរួមក្លឹបហើយ នោះបូករួមទាំងកីឡាករ ប្រេស៊ីល Casmero ផងនោះនៅពេលនេះ បិសាចក្រហម Man UTD កំពុងុដុតដៃដុតជើង ដើម្បីចរចាជាមួយនឹង កីឡាករឆ្នើម របស់ PSV កីឡាករ Cody Gakpo ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមរបស់លោក Erik Ten Hag ក៏កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីចរចានាំយកកីឡាករឆ្នើមរបស់ Ajax កីឡាករ Antony ផងដែរធ្វើយ៉ាងណាឲ្យសម្រេច បានកីឡាករទាំងពីររូបនេះ មុនទីផ្សាររដូវក្តៅ ត្រូវបានបិទ។

យោងតាមការ ចេញផ្សាយ The Goal និង De Telegraaf ផងបានសរសេរថា មានការលើកឡើងមួយចំនួនថា ក្លឹបនឹងត្រូវជ្រើសយកម្នាក់ ក្នុងចំណោមកីឡាករទាំងពីរនាក់ ប៉ុន្តែជាក់ស្តែងក្លឹបនឹងធ្វើការ ដើម្បីនាំយកកីឡាករទាំងពីរ មកព្រមគ្នាតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top