ទីបំផុតកីឡាករខ្សែប្រយុទ្ធ ជើងខ្លាំងអាហ្សង់ទីន Mauro Icardi ដែលមិនសូវហាក់ មានឱកាសបង្ហាញខ្លួនលេងឲ្យ PSG ក្នុងឈុត១១នាក់ដំបូងនោះ គឺនឹងអាចផ្ទេរទៅប្រទេសតួគី ហើយខណៈដែលបច្ចុប្បន្ន PSG មានកីឡាករខ្សែប្រយុទ្ធសំខាន់ៗ ជាច្រើន រួចមកហើយនោះ។
The Goal ជឿជាក់ថាកីឡាករ Mauro Icardi គឺបានព្រមព្រៀង រួចរាល់ហើយផងដែរ នូវគ្រប់លក្ខខណ្ឌរបស់កីឡាករ ដើម្បីអាចផ្ទេរទៅលេងនៅជាមួយនឹងក្លឹប Galatasaray សម្រាប់រដូវកាល២០២២-២០២៣។
ក្លឹបទាំងពីរត្រូវបានគេជឿជាក់ដែរថា ក៏កំពុងពិភាក្សាគ្នាផងដែរសម្រាប់លក្ខខណ្ឌ នៃការដោះដូរកីឡាករ នៅក្រោយកុងត្រាខ្ចីជើងនេះផងដែរប្រសិនបើក្លឹបពេញចិត្ត ទៅនឹងទំរង់លេងរបស់គាត់ ឬក៏យ៉ាងណានោះ៕ ប្រែសម្រួលស៊ុនលី