នៅក្នុងការប៉ះទង្គិចគ្នា ចុងក្រោយមួយជាមួយនឹង គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs ទីបំផុតសហព័ន្ធ បាល់ទាត់អង់គ្លេស FA បានចេញពិន័យ សម្រាប់លោក Thomas Tuchel ហើយជាបម្រាមប្រកួតមួយ ប្រកួតពេលប៉ះនឹង Leicester City។
ការប្រកួតដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃសៅរ៍នេះនៅទឹកដី Stamford Bridge ប៉ុន្តែគ្រូបង្វឹកលោក Tuchel នឹងមិនអាច មានវត្តមានក្នុងការដឹកនាំក្រុម ដូចកាលពីប្រកួតមុនប៉ះនឹងក្រុម Leeds UTD នៅទឹកដី Elland Road ឡើយ ។
FA បានបញ្ជាក់ថាគ្រូបង្វឹក លោក Tuche នឹងបានត្រឹមឈរមើលក្រុមប្រកួត ពីកៅអីទស្សនាដូចអ្នកគាំទ្រដែរ ហើយព្រមទាំងប្រឈមមុខ
នឹងការពិន័យជាទឹកប្រាក់ ប្រមាណជា ៣៥០០០ផោនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី