កីឡា

គ្រូ Crystal Palace លោក Vieira ចង់បានកីឡាករ បទពិសោធចាស់ៗ នៅអង់គ្លេស

គ្រូបង្វឹកក្លឹប Crystal Palace លោក Patrick Vieria ក្រោយមកដឹកនាំក្លឹបមួយរយៈនេះ អាចបង្ហាញសមត្ថភាព ដឹកនាំក្លឹបបានយ៉ាងល្អទាំងការដោះដូរកីឡាករ និងទំរង់លេង ។

ទោះបីជាយ៉ាងណាក្តី នៅរដូវក្តៅនេះលោក Vieira គឺបានបញ្ជាក់ច្បាស់ហើយថា នឹងមិនទាន់បញ្ចប់ការងារដោះដូរ កីឡាករថ្មីនៅឡើយ ។ លោកបន្តថា នឹងនាំយកកីឡាករ ដែលពោរពេញ ដោយបទពិសោធ នៅលីគកំពូលអង់គ្លេសឲ្យបានច្រើននាក់ទៀត។

ថ្លែងបែបនេះ នៅមុនពេលប្រកួតប៉ះនឹង Man City ហើយបញ្ជាក់ទៀតថា ខ្ញុំចង់បានកីឡាករចំណូលថ្មី មានបទពិសោធ ច្រើនទៀត ដើម្បីជួយដល់ក្រុមកីឡាករវ័យក្មេងៗ ដែលពួកគេចាំបាច់ត្រូវការអ្នកមានបទពិសោធ មកជួយគាំទ្រគេទាំងនៅក្រៅប្រកួត និងក្នុងពេលប្រកួត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top