កីឡា

West Ham ចាយលុយទិញ បានតារាឆ្នើមម្នាក់ របស់ Lyon តម្លៃ៥០លានផោន

ក្លឹបញញួរធំ West Ham និងក្លឹបខ្លាំងបារាំង Lyon នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀង ទិញលក់កីឡាករ Lucas Paqueta តម្លៃខ្លួនប្រមាណជា ៥០លានផោន ដើម្បីឲ្យគាត់អាចធ្វើដំណើរ មកលេងនៅលីគកំពូល អង់គ្លេស នៅរដូវកាលនេះ។

ទាំងលក្ខខណ្ឌ របស់កីឡាករ និងលក្ខខណ្ឌ របស់ក្លឹប ត្រូវបានធ្វើឡើងរួចរាល់ហើយ សម្រាប់កីលាករប្រេស៊ីល រូបនេះ ។ Paqueta កាលពីរដូវកាលមុន អាចជួយរកគ្រាប់បាល់ បានទៅដល់១១គ្រាប់ និង ជួយមិត្តរួមក្លឹប បាន៧គ្រាប់ ហើយនឹងត្រូវចុះកុងត្រា ដែលមានសុពលភាព ដល់ឆ្នាំ២០២៧ ជាមួយនឹង West Ham ។

Crystal Palace បង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ក្រោមការដឹកនាំរបស់លោក Vieira ហើយជឿជាក់ថា ដំណើរឆ្ពោះទៅកាន់ពាន Europa Conference League កំពុង ទទួលជោគជ័យខ្លាំង ដោយអាចយកឈ្នះ ប្រកួតចុងក្រោយលើក្រុម ដាណឺម៉ាក Viborg ក្នុងលទ្ធផល៦ ទល់នឹង១និងសង្ឃឹមថា ទំរង់លេងកាន់តែខ្លាំង នៅពេលដែល Paqueta មកចូលរួមក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top