យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការព្រមព្រៀង ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony ហើយក្នុងតម្លៃប្រមាណជា៩៥លានអឺរ៉ូ។
នៅពេលដែលការចុះកុងត្រានេះ ធ្វើឡើងរួចរាល់មានន័យថា Antony នឹងក្លាយទៅជាកីឡាករទី៤ ដែលក្លឹបបិសាចក្រហម Man UTD ចុះកុងត្រានាំយកមកចូលរួមក្លឹប នៅរដូវកាលនេះ និងជាកីឡាករទី២ របស់ក្លឹប Ajax ដែលបានចូលរួមជាមួយនឹង Old Trafford ។
កីឡាករវ័យ២២ឆ្នាំនឹងត្រូវបានគេជឿជាក់ថា អាចជួយដល់ទំរង់លេងបច្ចុប្បន្នរបស់ក្លឹប ជាពិសេសតំបន់ប្រយុទ្ធ ដែលកំពុងមានបញ្ហាមិនសូវមានប្រសិទ្ធភាព ទាំងដែលពេលនេះមានដូចជាកីឡាករ Sancho, Rashford, Martial និង CR7 ទៅហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី