កីឡា

លោក ជុំ កុសល៖ ការប្រកួតកីឡាស្នូកឃ័រ ពាន់រង្វាន់ King Snooker Cup 2022 ធ្វើឡើងដើម្បីសម្រិតសម្សាំងធនធាន

ភ្នំពេញ៖លោក ជុំ កុសល ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ហ៊ុល សារ៉ាវុធ ម្ចាស់ក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីប្រគល់ជយលាភី និងបិទព្រឹត្តិការណ៍ ការប្រកួតកីឡាស្នូកឃ័រ ពាន់រង្វាន់ king Snooker Cup 2022 នៅក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB។

លោក ជុំ កុសលបានមានប្រសាសន៍ថា ការប្រកួតការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នេះធ្វើឡើងដើម្បីសម្រិតសម្សាំងធនធានកីឡាករស្នូកឃ័រ សម្រាប់ពេលខាងមុខជាផែនការមេ របស់សហព័ន្ធ និងផែនការបង្កើតការប្រកួតឲ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន ក្នុងការត្រៀមលក្ខណៈគាប់ប្រសើរមួយសម្រាប់ ការចូលរួម ក្នុងព្រឹត្តិការណ៍ទាំងអស់ ទើបថ្ងៃនេះយើង នឹងជ្រើសរើសកីឡាករ ដោយឆ្លងកាត់ការប្រកួតមួយក្នុងវិញ្ញាសា ស្នូកយ័របុរស គឺកម្មវិធីប្រកួតកីឡាស្គូកហ្គ័រ KING SNOOKER CUP រួមសហការ ជាមួយក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB ។

លោកប្រធានបន្តថា សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សហព័ន្ធដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកាសម្ភារៈចូលរួម អភិឌ្ឍនវិស័យកីឡាស្នូកឃ័រ ដើម្បីធ្វើយ៉ាងបែបណា ឲ្យកីឡាករ-កីឡាការិនីស្នូកឃ័រ ប្រកួតយ៉ាង សប្បាយរីករាយ ព្រោះកិច្ចការនេះមានសារសំខាន់ ប្រសិនក្លិបដំណើរល្អប្រសើរ សហព័ន្ធនឹងមានភាពរឹងមាំ ហើយកីឡាករ-កីឡាការិនីក៏បានហាត់ហ្វឹកហ្វឹនដែរ។

លោកបន្តថា ការប្រកួតកីឡាស្នូកឃ័រ ពាន់រង្វាន់ king Snooker Cup 2022 នឹងធ្វើឲ្យមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រមបង្កើនសមត្ថភាពដ៏បានល្អប្រសើរ ។ ការរៀបចំការប្រកួត បង្កើតសកម្មភាពប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ SEA GAMES ២០២៣ ក្នុងនោះក៏មានកីឡាប៊ីយ៉ា និង ស្នូកយ័រ ។ ស្របពេលកីឡាប៊ីយ៉ា និង ស្នូកយ័រដាក់ចូលព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ខាងមុខ ក្រសួងអប់រំយុវជន និងកីឡាក៏កំពុងបាននឹងរៀបចំ ព្រឹត្តិការណ៍កីឡាជាតិនៅខែវិច្ឆិការ ឆ្នាំ២០២២នេះដែរ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាថា ការប្រកួតនឹងចាប់ផ្ដើម បើកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ដែលកីឡាករស្នូកឃ័រជើងខ្លាំងចំនួន១៦នាក់ ។ ការប្រកួតនេះដែរយើង ក៏មានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ដល់កីឡាករដែលមានចំណាត់ ថ្នាក់ពីលេខ១ដល់លេខ៣ និងរង្វាន់លើកទឹកចិត្តផ្សេងៗ ដល់កីឡាករដែលមានទេពកោសល្យជាដើម។

ការប្រកួតមានគណៈកម្មការ និងអជ្ញារកណ្ដាលរៀបចំ ដោយសហព័ន្ធ និងក្លិប ហើយបទ បញ្ហារ និងច្បាប់ការប្រកួត គឺយកតាមសហព័ន្ធជាតិ និងសហព័ន្ធអាស៊ី។ ថ្ងៃនេះយើងក៏មានការប្រកួតមិត្តភាព គូពិសេសជើងខ្លាំង ធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម គឺ កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ ដើម្បីបង្ហាញ បច្ចេកទេស និងចែករម្លែកបទពិសោធន៍ ក៏ដូចជាបើកទទួល ពាក្យចូលរួមប្រកួតផងដែរ។

សម្រាប់កីឡាករដែលដណ្តើមជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 កីឡាករស្នូកឃ័រ ថាយ តិចហុក ចំណែកកីឡាករស្នូកឃ័រ សាត ច័ន្ទវិរៈបានត្រឹមជើងករង ចំណែកចំណាត់លេខ៣ បានទៅលើកីឡាករស្នូកឃ័រ សុត ខា ៕ ដោយ៖លី ភីលីព

Most Popular

To Top