កីឡា

លោក ម៉ារ៉ា សុជាតិ អំពាវនាវឲ្យកីឡាករ មានទេពកោសល្យ ស្នូកឃ័រទាំងអស់ ចូលរួមការប្រកួតកីឡា ស្នូកឃ័រ ពាន់រង្វាន់ king Snooker Cup 2022

ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ហ៊ុល សារ៉ាវុធ ម្ចាស់ក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ បានប្រកាសសន្និសីទកាសែត ស្ដីអំពីរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាស្នូកឃ័រ ពាន់រង្វាន់ king Snooker Cup 2022 នៅក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB ។

លោក ម៉ារ៉ា សុជាតិ បានមានប្រសាសន៍ថា បើទោះបីជាបញ្ហា នៃការឆ្លងCOVOD-19 បានថមថយនៅកម្ពុជា យើងដោយការទទួល បានវ៉ាក់សាំង ការពារភាគច្រើនក៏ដោយ សម្រាប់វិស័យកីឡាហាក់ នៅមិនទាន់មានសកម្មភាពខ្លាំង នៅឡើយ ដោយយើងកំពុងតែប្រឹងប្រែង រៀបចំបង្កើតសកម្មភាព ប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របពេលដែលកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ SEA GAMES ២០២៣ ក្នុងនោះក៏មានកីឡាប៊ីយ៉ា និង ស្នូកយ័រជាវិញ្ញាសាកីឡា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ហើយមុនទៅដល់ SEA GAMES ២០២៣ខាងមុខ ក្រសួងអប់រំយុវជន និងកីឡាក៏កំពុងបាន នឹងរៀបចំព្រឹត្តិការណ៍កីឡាជាតិ នៅខែវិច្ឆិការ ឆ្នាំ២០២២នេះដែរ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក៏បានត្រៀម៦វីញ្ញាសា សម្រាប់ចូលរួម។

លោកបានបន្តថា ការប្រកួតការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នេះធ្វើឡើងដើម្បីសម្រិតសម្សាំងធនធាន កីឡាករស្នូកឃ័រ សម្រាប់ពេលខាងមុខ ដែលជាផែនការមេ របស់ប្រធាន សហព័ន្ធលោក ជុំ កុសល បានណែនាំ និងដាក់ផែនការបង្កើត ការប្រកួតឥ្យបានច្រើនបំផុត តាមអាចធ្វើទៅបាន ក្នុងការត្រៀមលក្ខណៈគាប់ប្រសើរមួយសម្រាប់ ការចូលរួម ក្នុងព្រឹត្តិការណ៍ទាំងអស់ ទើបថ្ងៃនេះយើង នឹងជ្រើសរើសកីឡាករ ដោយឆ្លងកាត់ការប្រកួតមួយក្នុងវិញ្ញាសា ស្នូកយ័របុរស គឺកម្មវិធីប្រកួតកីឡាស្គូកហ្គ័រ KING SNOOKER CUP រួមសហការ ជាមួយក្លឹបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB ។

លោក ម៉ារ៉ា សុជាតិ បានបន្ថែមទៀតថា ការប្រកួតនឹងចាប់ផ្ដើមបើក នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ខាងមុខ និងចាប់ទទួលពាក្យចូលរួម ប្រកួតពីយុវជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែក ក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ ការប្រកួតនេះដែរ យើងក៏មានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ដល់កីឡាករ ដែលមានចំណាត់ ថ្នាក់ពីលេខ១ដល់លេខ៣ និងរង្វាន់លើកទឹក ចិត្តផ្សេងៗដល់កីឡាករ ដែលមានទេពកោសល្យជាដើម ។

ការប្រកួតមានគណៈកម្មការ និងអជ្ញារកណ្ដាលរៀបចំ ដោយសហព័ន្ធ និងក្លិប ហើយបទ បញ្ហារ និងច្បាប់ការប្រកួត គឺយកតាមសហព័ន្ធជាតិ និងសហព័ន្ធអាស៊ី។ ថ្ងៃនេះយើងក៏មានការប្រកួតមិត្តភាព គូពិសេសជើងខ្លាំង ធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម គឺ កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ ដើម្បីបង្ហាញ បច្ចេកទេស និងចែករម្លែកបទពិសោធន៍ ក៏ដូចជាបើកទទួល ពាក្យចូលរួមប្រកួតផងដែរ ៕

Most Popular

To Top