អង់គ្លេ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គណៈវិនិច្ឆ័យសម្រាប់ការកាត់ក្តី របស់លោក Ryan Giggs ត្រូវបានរំសាយចេញ បន្ទាប់ពីខកខានមិនបានសម្រេចសាលក្រមថា តើលោកបានវាយប្រហារ និងគ្រប់គ្រងអតីត មិត្តស្រីរបស់លោក និងបានវាយដំប្អូនស្រី របស់លោកឬអត់ ។
អតីតកីឡាករបាល់ទាត់ Manchester United រូបនេះត្រូវបានតុលាការ ចោទប្រកាន់ពីបទវាយដំអតីតដៃគូ របស់លោក នាង Kate Greville បណ្តាលឲ្យមានរបួស រាងកាយពិតប្រាកដ និងប្រើអាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំប្រឆាំងនឹងនាង ពីខែសីហា ២០១៧ ដល់ខែវិច្ឆិកា ២០២០។ លោកក៏ត្រូវបានចោទប្រកាន់ ពីបទបង្ករបួសស្នាមលើប្អូនស្រី របស់លោកស្រី Greville ឈ្មោះ Emma ។
លោក Giggs បដិសេធការ ចោទប្រកាន់របស់លោក ។ គណៈវិនិច្ឆ័យមានសមាជិក១២ នាក់ ត្រូវបានបញ្ជូនចេញ ដើម្បីពិចារណាសាលក្រម របស់ខ្លួននៅថ្ងៃអង្គារទី ២៣ ខែសីហា មុនពេលចៅក្រមម្នាក់ ត្រូវបានរំសាយកាលពីសប្តាហ៍ មុនដោយសារជំងឺ ។ បន្ទាប់ពីត្រូវបានគេប្រាប់ ឲ្យឈានដល់សាលក្រមជាឯកច្ឆ័ន្ទ ចៅក្រម Hilary Manley បានផ្តល់ការណែនាំ ភាគច្រើន កាលពីថ្ងៃអង្គារ ហើយបាននិយាយថា នាងនឹងទទួលយកសាលក្រម ដែលយ៉ាងហោចណាស់ ១០ ក្នុងចំណោម ១១ ចៅក្រមបានយល់ព្រម ។
ទោះជាយ៉ាងណា ក៏ដោយ គណៈវិនិច្ឆ័យ នៃស្ត្រីចំនួ៧ នាក់ និងបុរស ៤ នាក់បាននិយាយថា ខ្លួនមិនបានយល់ ព្រមលើសាលក្រមលើការចោទ ប្រកាន់ណាមួយប្រឆាំងនឹងលោក Giggs បន្ទាប់ពីបានពិចារណា អស់រយៈពេល ២២ ម៉ោង និង ៥៩ នាទី ។ នៅពេលសួរថា តើមាន “ការរំពឹងទុកជាក់ស្តែង” នៃការសម្រេចសាលក្រម ប្រសិនបើផ្តល់ពេល វេលាបន្ថែមទៀតនោះ មេក្រុមគណៈវិនិច្ឆ័យបានឆ្លើយថា “ទេ” ៕