វិរៈបុរសក្លឹបលោក Roy Keane នៅថ្ងៃនេះបានដាក់ឈ្មោះក្រៅ ឲ្យលោក Mikel Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ថាជាអ្នកបរាជ័យដ៏កំសាកម្នាក់។
បុរសជនជាតិអៀរឡង់រូបនេះ បានហៅលោក Arteta ដោយប្រើប្រាស់ពាក្យថា Sore Loser នៅក្រោយពេលដែលបុរសជនជាតិអេស្បាញ គ្រូរបស់ Arsenal រូបនេះហាក់ដូចជាមិនទទួលស្គាល់ នូវការបរាជ័យរបស់ខ្លួន កាលពីយប់មិញជាមួយនឹង
បិសាចក្រហម Man UTD។
ជ័យជំនះ៣ទល់នឹង១ បានធ្វើឲ្យកំណត់ត្រាមិនស្គាល់បរាជ័យ របស់ Arsenal ទាំង៥ប្រកួតដំបូងដើមរដូវកាល ជារឿងដែលមិនអាចទទួលយកបានឡើយ ទាំងអ្នកគាំទ្រនិងគ្រូបង្វឹក៕ ប្រែសម្រួល៖ស៊ុនលី