កីឡាករ Martin Braithwaite សប្តាហ៍នេះបានលើកសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Ousmane Dembele គឺជាកីឡាករដ៏ពិសេសម្នាក់ហើយនិយាយថា គាត់មិនដែលឃើញកីឡាករណាដែលមានសមត្ថភាព ប្រហាក់ប្រហែលដូចគ្នាឡើយ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់ Barcelona បានបញ្ជាក់ទៀតថាក្រៅតែពី Lionel Messi កីឡាករសញ្ជាតិបារាំង Dembele រូបនេះគឺជាកំពូលកីឡាករ ដ៏អស្ចារ្យនិងគ្រោះថ្នាក់បំផុត សម្រាប់ខ្សែការពារទាំងឡាយ ដោយពេលនេះ Dembele កំពុងបង្ហាញឥទ្ធិពលខ្លាំងជាង Robert Lewandowski ទៀតផង។
Braithwaite បាននិយាយបែបនេះថា៖ Dembele ពិតជាអស្ចារ្យណាស់គាត់មានសមត្ថភាពយ៉ាងល្អដែលខ្ញុំមិនដែលឃើញមានជាមួយនឹងកីឡាករឆ្នើមរូបណាឡើយ៕
ប្រែសម្រួល៖ស៊ុនលី
