កីឡា

Man UTD នឹងប្រកួតប៉ះ Sheriff តាមកាលកំណត់

ក្លឹបបិសាចក្រហម Man UTD បានធ្វើការអះអាងហើយថានឹងធ្វើការប្រកួតប៉ះនឹង Sheriff តាមកាលកំណត់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ក្នុងពានរង្វាន់ Europa League ទោះបីជាអង់គ្លេសបានបន្តការចូលរួមរំលែកទុក្ខមហាក្សត្រី Elizabeth II ដែលបានចូលទីវង្គត់នោះក្តី។

បិសាចក្រហម Man UTD គឺបានបើកការពិភាក្សាមុនការសម្រេចចិត្តនេះ ត្រូវបានប្រកាសឡើងហើយនឹងជ្រើសយកការប្រកួតតាមផែនការដដែលទោះបីជាបាល់ ទាត់នៅទូទាំងប្រទេសអង់គ្លេស កំពុងបន្តផ្អាកដំណើរការក្តី។

ក្រុមរបស់លោក Erik ten Hag នឹងមានពេលវេលាមួយសប្តាហ៍ ដើម្បីការប្រកួតលើកនេះក្រោយបរាជ័យប្រកួតដំបូងចាញ់ក្រុម Real Sociedad ក្នុង លទ្ធផល១ទល់នឹង០ កាលពីសប្តាហ៍មុនរួចមក។

Man UTD នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស Moldova នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដើម្បីប្រកួតប៉ះនឹង Sheriff និងបន្តប្រកួតនៅចុងសប្តាហ៍ក្រោយ ស្វាគមន៍ក្រុម Leeds នៅទឹកដី Old Trafford៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top