កីឡា

Rashford នៅតែជាគោលដៅ របស់ក្លឹបតោខៀវ Chelsea

The Calciomercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាក្រហម Man UTD កីឡាករ
Marcus Rashford នៅតែស្ថិតជាកីឡាករគោលដៅ ដ៏មានសក្តានុពលបំផុត របស់ក្លឹបតោខៀវ Chelsea នៅឡើយ។

កីឡាករអង់គ្លេសរូបនេះ បានបង្ហាញទំរង់លេងបានយ៉ាងល្អ គួរឲ្យទាក់ទាញបំផុត នៅរដូវកាលថ្មីនេះ២០២២-២០២៣ប៉ុន្តែកំពុងមានភាពមិនច្បាស់លាស់ជាមួយនឹងអនាគត របស់គាត់នៅអង់គ្លេស ដោយសារតែកំពុងទទួលបានការចាប់ អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបមួយចំនួននៅអឺរ៉ុប បូករួមទាំងនៅអង់គ្លេសផង ។

គិតត្រឹមសប្តាហ៍នេះបិសាចក្រហម Man UTD កំពុងស្ថិតនៅលេខរៀងទី៥នៅឡើយក្នុងតារាងមាន១២ពិន្ទុខណៈដែលតោខៀវ Chelseaមាន១០ពិន្ទតាមពីក្រោយប៉ុន្តែ Chelsea កំពុងមានឈ្មោះលេងនៅ Champions League៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top