GENEVA ៖ មន្ត្រីកីឡាអូឡាំពិកឥណ្ឌា ត្រូវបានធ្វើការព្រមានចុងក្រោយ ដោយ IOC ហើយប្រាប់ថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ នៅទីក្រុងបុមបៃនៅឆ្នាំក្រោយត្រូវបានពន្យារពេល ហើយនៅតែអាចត្រូវបានលុបចោលទៀតផង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងពី ជម្លោះផ្ទៃក្នុង កំពុងបន្ត ភាពខ្វះខាតផ្នែកអភិបាលកិច្ច និង ករណីតុលាការ ដែលកំពុងដំណើរ ការរួមទាំងការបរាជ័យដោយស្ថាប័ន អូឡាំពិក របស់ប្រទេសឥណ្ឌា ក្នុងការរៀបចំការបោះឆ្នោត បានគ្រោងទុកកាលពីខែធ្នូឆ្នាំមុន។ IOC បាននិយាយថា Session របស់ខ្លួនជាកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាជិកប្រហែល ១០០ នាក់ រួមទាំងមហាសេដ្ឋីឥណ្ឌា លោក Nita Ambani នឹងត្រូវធ្វើឡើងនៅទីក្រុងបុមបៃ នៅខែឧសភាខាងមុខនេះ ឥឡូវនេះត្រូវបានពន្យារពេលរហូត ដល់យ៉ាងហោចណាស់ ខែកញ្ញា។
កិច្ចប្រជុំនឹងត្រូវធ្វើឡើង នៅ ក្នុងមជ្ឈមណ្ឌលសន្និសិទ ដែលជាកម្មសិទ្ធិរបស់គ្រួសារ Ambani មានគោលបំណងបង្ហាញ ពីមហិច្ឆតាកីឡាអូឡាំពិក របស់ប្រទេសឥណ្ឌា រួមទាំងគោលបំណងធ្វើម្ចាស់ផ្ទះ កីឡារដូវក្តៅនៅឆ្នាំ២០៣៦ ។ ការសម្រេចចិត្តសំខាន់គ្រោង នឹងធ្វើឡើងនៅសម័យប្រជុំឆ្នាំ ២០២៣មិនថា នៅទីក្រុងបុមបៃ ឬកន្លែងផ្សេងទៀត ប្រសិនបើបញ្ហារបស់ប្រទេសឥណ្ឌា មិនត្រូវបានដោះស្រាយ គឺជាការបញ្ជាក់ពីម្ចាស់ផ្ទះនៃការប្រកួតរដូវរងាឆ្នាំ ២០៣០ ។
ទីក្រុង Sapporo របស់ប្រទេសជប៉ុន គឺជាគូប្រជែងឈានមុខគេត្រូវបានជ្រើសរើស កាលខែធ្នូដោយក្រុមប្រឹក្សា ប្រតិបត្តិរបស់ IOC ជាបេក្ខជនដែលពេញចិត្តសម្រាប់ឆ្នាំ ២០៣០ ជាមួយនឹងសិទ្ធិចរចាផ្តាច់មុខ។ ទីក្រុងសលត៍លេក រដ្ឋយូថាហ៍ និង ទីក្រុងវ៉ាន់ខូវើរ ប្រទេសកាណាដា ក៏កំពុងរៀបចំការដេញថ្លៃផងដែរ ព្រោះទីក្រុងទាំង៣កាលពីមុនបានរៀបចំការប្រកួតរដូវរងា។ គណៈប្រតិភូមន្ត្រីឥណ្ឌានឹងជួប IOC នៅទីក្រុង Lausanne នៅចុងខែនេះ ដើម្បីពិភាក្សាដើម្បីបញ្ចៀស ការដាក់ទណ្ឌកម្មណាមួយ ៕