កីឡា

រឿងអាស្រូវ ស៊ីសំណូកអូឡាំពិកក្រុង តូក្យូកាន់តែស៊ីជម្រៅ ធ្វើឲ្យមានស្រមោល លើការដេញថ្លៃឆ្នាំ២០៣០

តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បាននិយាយថា រឿងអាស្រូវស៊ីសំណូក កំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូ ដែលបានពន្យារពេល កាលពីរដូវក្តៅមុនបានធ្វើឲ្យពពកខ្មៅងងឹត លើការដេញថ្លៃឆ្នាំ ២០៣០របស់ទីក្រុង Sapporo ហើយបានបង្កើត សំណួរថ្មីៗក្នុងប្រទេសជប៉ុន អំពីការធ្វើជាម្ចាស់ផ្ទះកីឡា អូឡាំពិកម្តងទៀត ។

អតីតនាយកប្រតិបត្តិTokyo 2020 លោក Haruyuki Takahashi ត្រូវបានចាប់ខ្លួនដោយសង្ស័យ ពីបទស៊ីសំណូកកាលខែសីហា ហើយការចោទប្រកាន់ កាន់តែច្រើនឡើងត្រូវបានកម្រិតប្រឆាំង នឹងលោកកាលពីសប្តាហ៍មុន ក្នុងការស៊ើបអង្កេតកាន់ តែទូលំទូលាយ លើអំពើពុករលួយនៃការប្រកួត ។
រឿងអាស្រូវនេះ កើតឡើង នៅពេលដ៏អាក្រក់សម្រាប់ទីក្រុង Sapporo កំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវរងាឆ្នាំ ២០៣០ ។
ទីក្រុង Sapporo បានរៀបចំការប្រកួតកាលឆ្នាំ ១៩៧២ ហើយត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេបើ ទោះបីជាមានការប្រកួត ប្រជែងពីទីក្រុង Vancouver និង Salt Lake City ក៏ដោយ។ អភិបាលក្រុង Sapporo លោក Katsuhiro Akimoto និងប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) លោក Yasuhiro Yamashita គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការ គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ដើម្បីពិភាក្សាអំពីការដេញ ថ្លៃនៅចុងខែនេះ ។

គណៈប្រតិភូកាលពីសប្តាហ៍មុន បានលុបចោលការធ្វើដំណើរនេះ ដោយលោក Yamashita បានស្តីបន្ទោសបញ្ហាកាលវិភាគ។ លោក Akimoto បានបន្តថា ខ្លួនមិនពាក់ព័ន្ធនឹងករណីសូកប៉ាន់ ជុំវិញព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូទេ ប៉ុន្តែភាពចម្រូងចម្រាសនេះ បានឈាន ដល់ការវាយតម្លៃក្នុងកាសែតឈាន មុខគេរបស់ប្រទេសជប៉ុន ហើយរដ្ឋអាជ្ញាបានធ្វើការវាយឆ្មក់ថ្មីៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

លោក Takahashi អាយុ ៧៨ ឆ្នាំជាអតីតនាយកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មជប៉ុន Dentsu ត្រូវបានគេសង្ស័យថា បានទទួលយកសំណូកជាថ្នូរ នឹងការជួយក្រុមហ៊ុនឲ្យក្លាយជាអ្នក ឧបត្ថម្ភផ្លូវការរបស់ Tokyo Games ។ អតីតនាយកប្រតិបត្តិ និងបច្ចុប្បន្នមកពីក្រុមហ៊ុន លក់រាយឈុតអាជីវកម្ម Aoki Holdings និងក្រុមហ៊ុនបោះពុម្ពផ្សាយធំ Kadokawa ក៏ត្រូវបានចាប់ខ្លួន។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា Takahashi បានអះអាងថា លោកបានផ្តល់ប្រាក់ដល់ប្រធាន Tokyo 2020 លោក Yoshiro Mori ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ភាពចម្រូងចម្រាសបានជួយធ្វើឲ្យអារម្មណ៍ប្រឆាំង អូឡាំពិកនៅក្នុងប្រទេសជប៉ុនឡើងវិញ ដែលឃើញមានការកើនឡើង នៃការប្រឆាំងចំពោះការប្រារព្ធពិធី Tokyo Games នៅកណ្តាល នៃជំងឺរាតត្បាត ៕

Most Popular

To Top