កីឡា

លោក ប៊ុយ សោភ័ណ្ឌ៖ ជំនាញការ​​ អត្តពលកម្មពិភពលោក រៀបចំសិក្ខាសាលាបណ្តុះបណ្តាល គ្រូបង្វឹកប្រចាំខែ ចំនួន១២លើក តាមរយៈប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និងលោក Oliver Sheer ជំនាញការជនជាតិអូទ្រីសមកពីស្ថាប័ន អត្តពលកម្មពិភពលោកចូលរួម ការអភិវឌ្ឍប្រព័ន្ធកឡាជាភសម្រាប់ឥឡាអត្តពលកម្ម ដោយគម្រោងសាមគ្គីអូឡាំពិកនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក ប៊ុយ សោភ័ណ្ឌបាននិយាយថា គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម គឺជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គី អូឡាំពិកតាមរយៈគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយសហការជាមួយស្ថាប័នអត្តពលកម្ម ពិភពលោក (World Athletics) និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ។ គោលបំណងនៃការរៀបចំគម្រោងនេះ ដើម្បីឲ្យគណៈកម្មាធិការជាតិ អូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹង រចនាសម្ព័ន្ធ នៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងកីឡា តាមរយៈការដាក់ចេញ នូវផែនការសកម្មភាព រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡា ដែលមានក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក ។

លោកបានបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយ អត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ក្នុងការអនុវត្តគម្រោងនេះ ដោយបានចាត់ លោក Oliver Sheer ជំនាញការជនជាតិអូទ្រីស មកពីស្ថាប័នអត្តពលកម្មពិភពលោក ដែលគម្រោងនេះមានរយៈពេល ១ឆ្នាំ គិត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៣ ។

សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្មអនុវត្ត តាមកម្មវិធីដូចខាងក្រោម៖

លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោក ធ្វើទស្សនៈកិច្ចលើកទី១ចាប់ពីថ្ងៃទី០៦ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងសិក្សា ពីស្ថានភាពបច្ចុប្បន្ន និងធ្វើការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង រៀបចំផែនការគ្រប់គ្រង ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។

សិក្សារចនាសម្ព័ន្ធគ្រប់គ្រងគ្រូបង្វឹក និងរៀបចំផែនការបណ្តុះបណ្តាល ។ រៀបចំសិក្ខាសាលាស្តីពី ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ ២០៣០ ។ លោក Oliver Scheer នឹងធ្វើទស្សនកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៤ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ដើម្បី ធ្វើសិក្ខាសាលាស្តីពីវាយតម្លៃ រចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ។ រៀបចំសិក្ខាសាលាបណ្តុះបណ្តាល គ្រូបង្វឹកប្រចាំខែចំនួន ១២លើក តាមរយៈប្រព័ន្ធអនឡាញ ៕ ដោយ៖លី ភីលីព

Most Popular

To Top