កីឡា

ប្រធាន Kadokawa ត្រូវចាប់ខ្លួនជុំវិញ រឿងអាស្រូវសូកប៉ាន់ កីឡាអូឡាំពិក ទីក្រុងតូក្យូ

តូក្យូ ៖ ប្រធានក្រុមហ៊ុនផ្សព្វផ្សាយ ដ៏ធំរបស់ជប៉ុន Kadokawa Corp ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ ពីបទជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវការស៊ីសំណូក អ្នកឧបត្ថម្ភដែលរីករាលដាល ជុំវិញកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Tsuguhiko Kadokawa ត្រូវបានព្រះរាជអាជ្ញាទីក្រុងតូក្យូ សង្ស័យថា បានផ្តល់សំណូកចំនួន ៦៩ លានយ៉េន ដល់ក្រុមហ៊ុនប្រឹក្សាយោបល់ ដឹកនាំដោយអ្នកស្គាល់គ្នា របស់លោក Haruyuki Takahashi អតីតគណៈកម្មាធិការ រៀបចំអូឡាំពិក ទីក្រុងតូក្យូ ជាថ្នូរនឹងការជួយអ្នកផ្សព្វផ្សាយ ត្រូវបានជ្រើសរើស ជាអ្នកឧបត្ថម្ភ សម្រាប់ការប្រកួតកីឡារដូវក្តៅចុងក្រោយនេះ ។

ប្រធានអាយុ៧៩ ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា បានឃុបឃិតជាមួយ Toshiyuki Yoshihara អាយុ ៦៤ ឆ្នាំ ជាអតីតនាយកប្រតិបត្តិ Kadokawa និងបុគ្គលិកបច្ចុប្បន្ន អាយុ ៦៣ ឆ្នាំ នៃអ្នកផ្សព្វផ្សាយ Kyoji Maniwa ។ នេះបើយោងតាមប្រភព ដែលដឹងពីស្ថានភាពថា ប្រធានបានបដិសេធ ការចោទប្រកាន់ ខណៈក្រុមហ៊ុន របស់លោក បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងសហការ យ៉ាងពេញលេញ ជាមួយអាជ្ញាធរ លើការស៊ើបអង្កេត ។

អ្នកផ្សព្វផ្សាយក៏បានសុំទោស ចំពោះបញ្ហា និងការព្រួយបារម្ភ ដែលបណ្តាលឲ្យមាន អ្នកពាក់ព័ន្ធទាំងអស់ ។ Kadokawa គឺជាអ្នកដឹកនាំក្រុមហ៊ុនទី២ ត្រូវបានចាប់ខ្លួននៅក្នុងរឿង អាស្រូវលាតត្រដាង បន្ទាប់ពីលោក Hironori Aoki អតីតប្រធានក្រុមហ៊ុន លក់រាយឈុតអាជីវកម្ម Aoki Holdings Inc. ក៏ត្រូវបានចោទប្រកាន់ ពីបទផ្តល់សំណូកលើការជ្រើសរើស អ្នកឧបត្ថម្ភសម្រាប់ការប្រកួត ។

Kadokawa, Yoshihara និង Maniwa ត្រូវបានចោទប្រកាន់ថា បានធ្វើការរួមគ្នាដើម្បីដាក់ប្រាក់ តាមរយៈប្រតិបត្តិការ ចំនួន៩នៅចន្លោះខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២១ ពីគណនីធនាគារ ក្រោមឈ្មោះ របស់អ្នកផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនប្រឹក្សា ដែលដឹកនាំដោយ Kazumasa Fukami អាយុ ៧៣ឆ្នាំ ។

Fukami និង Takahashi មានអាយុ ៧៨ ឆ្នាំគឺជាអតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មយក្ស Dentsu Inc.។ Kadokawa ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកគាំទ្រផ្លូវការ នៃការប្រកួតកីឡាតូក្យូ នៅក្នុងសៀវភៅ និងទស្សនាវដ្ដីផ្សព្វផ្សាយ ប្រភេទឧបត្ថម្ភសេវាកម្ម កាលខែមេសា ឆ្នាំ២០១៩ ៕

Most Popular

To Top