កីឡា

Mbappe ៖ លើកពាន Champions League ឆ្នាំនេះជាមួយនឹង PSG គឺជារឿងដ៏អស្ចារ្យ

នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានធ្វើការបង្ហាញ ពីអារម្មណ៍របស់ខ្លួនថា គឺជាពេលវេលាដ៏ល្អបំផុត និងឱកាសដ៏ល្អបំផុត សម្រាប់លើកពាន Champions League ជាមួយនឹងក្លឹប PSG ជាជាងក្លឹបណាផ្សេងទៀត។

កីឡាកររូបនេះ ក៏បានរំលឹកឡើងវិញ កាលពីពេលដែលគាត់រកបានហ៊ែតទ្រីក ក្នុងពេលប្រកួតប៉ះនឹង Barcelona កាលពីរដូវកាល២០២០-២០២១ក្នុងវគ្គ១៦ក្រុម ចុងក្រោយនោះ គឺជាពេលវេលា ដែលគាត់បានឈានមួយជំហ៊ាន ទៀត នៃអាជីពជាកីឡាករ បាល់ទាត់របស់ខ្លួនហើយជឿជាក់ថា នឹងអាចជួយដល់ PSG ក្នុងការលើកពានរង្វាន់នេះ ឲ្យទាល់តែបាន ។

Mbappe និយាយថា៖វាគឺជារឿង ដ៏អស្ចារ្យបំផុតដើម្បីលើកពានរង្វាន់ Champions League នៅប៉ារីស។លើកពាន Champions League នៅទីនេះ ជាមួយអ្នកណាសុទ្ធតែជារឿង ដ៏ពិសេសប៉ុន្តែសម្រាប់ខ្ញុំប្រសិន បើអាចលើកពានរង្វាន់ជាមួយនឹង PSG នោះគឺជារឿងដែលត្រូវចងចាំបំផុតក្នុងជីវិតនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top