កីឡា

Haaland ស៊ុតក្លឹបចាស់ Dortmund ដើម្បីយកជ័យជំនះឲ្យ Man City

អតីតកីឡាករ របស់ក្លឹប Dortmund កីឡាករ Erling Haaland ដូចជាមិនបានបង្ហាញ នូវភាពមនោសញ្ចេតនាឡើយ នៅពេលប្រកួតយប់មិញ តំណាងឲ្យក្លឹបថ្មី Man City ដោយក្នុងនោះ គាត់អាចរកគ្រាប់បាល់ ជ័យជំនះទៀតផង។

ជ័យជំនះលើទឹកដី Etihad បានធ្វើឲ្យ Haaland ក្លាយ ទៅជាវិរៈបុរសរបស់ Man City ក្រោយពេលដែល Dortmund បាននាំមុខមួយគ្រាប់ដំបូង ដោយកីឡាករ Jude Bellingham តាំងតែពីនាទីទី៥៦ និងបន្ទាប់មកតាមពីក្រោយវិញ ដោយ John Stone នៅនាទីទី៨០ហើយ Haaland ជាអ្នករកគ្រាប់បាលជ័យជំនះនៅនាទីទី៨៤ ។

ប្រកួតយប់មិញនេះ Man City អាចគ្រប់គ្រងបាល់ បានទៅដល់៦៦ភាគរយ និងស៊ុតចេញបាន១២ដង និងចំគោលដៅតែ៣ដងប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចប់ការប្រកួត Man City យកបាន៣ពិន្ទុបន្តឈរ នៅកំពូល តារាងគ្រុប G មាន៦ពិន្ទុ តាមពីក្រោយដោយ Dortmund មាន៣ពិន្ទុនិងបន្តបន្ទាប់ដោយក្រុម Copenhagen និង Sevilla ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top