The Skysport ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Harry Kane នៅទីបំផុតប្រហែលជា នឹងអាចចាកចេញពី Spurs មែនទែនហើយនារដូវក្តៅឆ្នាំ ក្រោយនេះខណៈដែលក្លឹបយក្ស អាល្លឺម៉ង់ Bayern Munich នៅតែជាក្លឹប ដែលបានដាក់គោលដៅ សំខាន់ជាមួយនឹង Kane នៅឡើយ ។
ម្ចាស់ពានរង្វាន់ Bundesliga នេះ បានបាត់បង់ Robert Lewandowski កាលពីរដូវក្តៅ កន្លងទៅហើយ កំពុងស្វែងរកកីឡាករ ខ្សែប្រយុទ្ធ កម្រិតពិភពលោកម្នាក់ មកជំនួសតំណែងនេះវិញ ទោះបីជាបច្ចុប្បន្នក្លឹបមាន វត្តមានរបស់ Sadio Mane ទៅហើយក្តីប៉ុន្តែ Kane ដែលមាន វ័យមិនទាន់៣០ឆ្នាំនោះគឺ នៅតែជាគោលដៅរបស់ខ្លួនដដែល ទោះបីជាបានដឹងហើយថា Spurs នឹងងមិនសម្រេចចិត្តលក់ កីឡាករអង់គ្លេសនេះក្តី។
គួរឲ្យដឹងដែរថា Kane នៅជាមួយនឹង Spurs មិនសូវជាបានលើកពានរង្វាន់សំខាន់ៗអ្វីដូចនៅ Bayern Munich ឡើយដែលនេះក៏អាចជាមូលហេតុ សំខាន់មួយទៀត ដែលនាំឲ្យ Kane នឹងធ្វើការសម្រេចចិត្តឡើងវិញ ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន ជាពិសេសការលើកពានធំៗនៅអឺរ៉ុប ដូចជា Champions League ជាដើមនោះ៕
ប្រែសម្រួល៖ស៊ុនលី