ភ្នំពេញ៖សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រារពកម្មវិធីខួបកំណើតការ៉ាតេលោកគ្រូ ឡាច ចន្ទ័សុវណ្ណ និងប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី ២០និងទី២១ របស់សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានៅក្លិបសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។
លោកលោកគ្រូ ឡាចច័ន្ទរិទ្ធី ប្រធានសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃនេះសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជារៀបចំកម្មវិធីចំនួន២គឺទី១ខួបកំណើតការ៉ាតេ ថ្ងៃទី២០ កញ្ញា ១៩៨៣ ថ្ងៃទី២០ កញ្ញា ២០២២ជាខួប៣៩ ឆ្នាំ នៃថ្ងៃកំណើតសមាគមកីឡាការ៉ាតេ លោកគ្រូ ឡាច ចន្ទ័ សុវណ្ណ និងក្លិបកីឡាការ៉ាតេសុរិយាដើម្បីបង្ហាញឲ្យសិស្សកីឡាការ៉ាតេបានស្គាល់ចាស់ទុំនៃកីឡាការ៉ាតេ យើង។
លោកបានបន្តថា ចំណែកទី២ ប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី ២០ និងទី២១ចាប់ពីមួយដាន់ដល់៦ដាន់ដែលមកក្លិបកីឡាការ៉ាតេជាច្រើនដូចជា ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ ក្លិបកីឡាការ៉ាតេមិត្តប៉ូលីស ក្លិបកីឡាការ៉ាតេសេះស និងសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាជាដើម។
លោកលោកគ្រូ ឡាចច័ន្ទរិទ្ធីបានបន្ថែមទៀតថា ក្នុងនោះយើងរៀបចំកម្មវិធីប្រគល់ខ្សែក្រវាត់ដល់សិស្សនៅសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាជាង ៣០ នាក់ បន្ទាប់ពីពួកគេបានធ្វើតេស្តិ៍រួចជាស្ថាពរហើយ៕ ដោយ៖លី ភីលីព




