កីឡា

Barcelona បញ្ជាក់ថា Araujo នឹងត្រូវវះកាត់

កីឡាករខ្សែការពារឈុតធំរបស់ក្លឹប Barcelona កីឡាករ Araujo ត្រូវបានក្លឹបប្រកាសថា នឹងត្រូវប្រឈមមុខទៅនឹងការវះកាត់ហើយក្រោយទទួលរងរបួស នៅក្នុងការប្រកួតមិត្តភាពប៉ះនឹងក្រុម អ៊ីរ៉ង់នាពេលកន្លងមកជូន ជម្រើសជាតិរបស់ខ្លួន។

កីឡាកររូបនេះក៏នឹងត្រូវជួបបញ្ហាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករបស់ក្រុមអ៊ុយរ៉ាហ្គាយផងដែរដែលគ្រោងនឹងចាប់ផ្តើមប្រកួតដំបូងនាថ្ងៃទី២០ខែវិច្ឆិកា ខណៈដែលអ៊ុយរ៉ាហ្គាយនឹងត្រូវចូលរួមប្រកួតក្នុងគ្រុប H ប៉ះនឹងក្រុមប៉ទុយហ្គាល់ហ្គាណានិងកូរ៉េខាងត្បូង។

ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រ Barcelona មានការបារម្ភយ៉ាងខ្លាំងដោយសារតែ Araujo បានក្លាយទៅជាកីឡាករដ៏សំខាន់របស់ក្រុមក្នុងការប្រកួតប្រជែងពានរង្វាន់ នៅរដូវកាលនេះហើយជាពិសេស កីឡាករឆ្នើមៗផ្សេងទៀត សុទ្ធតែមានរបួសក្នុងការប្រកួតជូនក្រុមជម្រើសជាតិ ផងដែរដែលមានដូចជា Jules Kounde, Memphis Depay និង Frenkie de Jongជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top