យោងតាមការបញ្ជាក់របស់លោក Fabrizio Romano បានឲ្យដឹងដែរថាក្លឹបបិសាចក្រហម Man UTD នឹងធ្វើការផ្តល់កុងត្រាថ្មីជូនកីឡាករខ្សែការពារប៉ទុយហ្គាល់ Diogo Dalot រហូតទៅដល់ខែមិថុនាឆ្នាំ ២០២៤ខណៈដែលបច្ចុប្បន្នកុងត្រារបស់គាត់ជិតអស់ពេលទៅហើយ។
កីឡាករអន្តរជាតិប៉ទុយហ្គាល់រូបនេះ កំពុងបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Erik ten Hag និងថែមទាំងជម្រើសជាតិផងដែរហើយជឿជាក់ថា នឹងអាចត្រៀមខ្លួនទទួលបានកុងត្រាថ្មីនៅទឹកដីរបស់ Old Trafford ជាមិន។
គួរឲ្យដឹងដែរថាមកដល់ពេលនេះបិសាចក្រហម Man UTD មានទំរង់លេងល្អប្រសើរឡើងវិញបន្តិចដោយអាចឈរនៅលេខរៀងទី៥ក្នុងកំពូលតារាងមាន១២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ដែលមាន១៨ពិន្ទុខណៈដែលក្រុមនៅសល់មួយប្រកួតទៀតក្នុងដៃនៅឡើយនោះ៕
ប្រែសម្រួល៖ស៊ុនលី