ខេត្តសៀមរាប ៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សា កីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួម ជួបពិភ្សាការងារ និងប្រកាសសមាសភាព អនុប្រធានគណៈកម្មាធិការ កិត្តិយស នៃក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញការអភិឌ្ឍន វិស័យកីឡាកងយោធពលខេមរភូមិន្ទ ។
ក្នុងឳកាសពិភ្សាការងារ និងប្រកាសសមាសភាព អនុប្រធានគណៈកម្មាធិការ កិត្តិយស នៃក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទ ដើម្បីជំរុញស្ថាប័នមួយនេះ ឲ្យមានសមត្ថភាពចូលរួមប្រកួតកីឡា កម្រិតជាតិ អន្តរជាតិ ពិសេសឆ្ពោះទៅកាន់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ខាងមុខឲ្យទទួលបានលទ្ធផល ជាផ្លែផ្កាជូន ប្រទេសជាតិ ។
ក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទបានប្រកាសតែងតែប្រធាន អនុប្រធានកិតិ្តយ និងសមាជិកចំនួន១២រូបរួមមានលោក លីម ហុង ប្រធាន លោក ខឹម ពលរិទ្ធ លោក ចាប សុវណ្ណៈ លោក ជា វុទ្ធី លោក អ៊ិន វណ្ណហឿន លោក Thamarak La Ongnual លោក Sompol Sansuk លោក Prathan Worramanin លោក Aumnuay Sirithongsuk លោក Thanat khongkha លោក SITISAK JEAWPONGPIPAT អនុប្រធាន និងលោក សួន សឺន សមាជិក ។
សព្វថ្ងៃនេះវិស័យកីឡាកងយោធពល ខេមរភូមិន្ទ ទទួលបានលទ្ធផលខ្ពស់បំផុត ដោយដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធច្រើនជាងគេ គ្រប់ប្រភេទកីឡា ដែលអង្គភាពនៃព្រឹត្តិការណ៍ ការប្រកួតកីឡា ជ្រើសរើសថ្នាក់ជាតិរបស់សហព័ន្ធជាតិនានា ជាពិសេសដណ្តើមបានមេដាយមាស កម្រិតពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ លើឆាកអន្តរជាតិ៕