កីឡា

Messi នឹងសម្រេចចិត្តអនាគត ជាមួយនឹង PSG ក្រោយបាល់ទាត់ពិភពលោក

រំលឹកឡើងវិញកីឡាករអាហ្សង់ទីន Lionel Messi បានឈានទៅដល់ការសម្រេចចិត្ត ចុះកុងត្រារយៈពេល២ឆ្នាំ ជាមួយនឹងក្លឹប PSG កាលពីឆ្នាំ២០២១ គឺជាការចាកចេញ ដោយសោកសៅបំផុត សម្រាប់អ្នកគាំទ្ររបស់ក្លឹប Barcelona ហើយបច្ចុប្បន្នកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់ ត្រឹមរដូវក្តៅខាងមុខនេះហើយ។

ទោះបីជាយ៉ាងណាក្តីកុងត្រាថ្មី មិនទាន់បានផ្តល់និងពិភាក្សា បានក្លាយទៅជារឿងមិនច្បាស់លាស់ សម្រាប់អនាគតរបស់ Messi ដែលមានវ័យ៣៥ឆ្នាំទៅហើយនោះ ដោយឱកាសនៃការបន្តកុងត្រា មានតែ១ឆ្នាំប៉ុណ្ណោះ សម្រាប់ PSG ប្រសិនបើកីឡាករយល់ព្រម។

The Sun ជឿជាក់ថាអ្វីៗគ្រប់យ៉ាង នឹងត្រូវសម្រេចនៅក្រោយព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកជាមុនសិន ជាពិសេសដោយផ្អែកទៅលើទំរង់លេង របស់កីឡាករផងនិងលទ្ធផល​ របស់ក្រុមជម្រើសជាតិ របស់អាហ្សង់ទីនផងជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top