កីឡា

ដំណឹងល្អ Rashford អាចជាសះស្បើយ ទាន់ប្រកួតប៉ះនឹង Man City

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានទទួលរងរបួស និងត្រូវសម្រាកព្យាបាល រហូតមកចាប់តាំងតែពីពេលប្រកួត យកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៣ ទល់នឹង១ កាលពីសប្តាហ៍កន្លងមក។

ទោះបីជាបានស៊ុតបាន២គ្រាប់ និងបានបង្ហាញទំរង់យ៉ាងល្អ ក្នុងការប្រកួតលើកនេះក្តី ប៉ុន្តែចប់ការប្រកួតរបួសដែល Rashford បានទទួលគឺធ្វើឲ្យគាត់ខកខាន ការប្រកួតជាច្រើនរបស់ក្លឹប ដែលមានដូចជាការប្រកួតប៉ះនឹងក្រុម Real Sociedad និងក្រុម FC Sheriff ផងនិងការប្រកួត របស់ក្រុមជម្រើសជាតិផង។

ប៉ុន្តែមកដល់ថ្ងៃនេះ The Sun ជឿជាក់ថាកីឡាករវ័យ២៤ឆ្នាំរូបនេះ នឹងអាចត្រឡប់ជាសះស្បើយពីរបួសវិញ ក្នុងការចូលរួមការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man City៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top