កីឡា

ប្រទេសដាណឺម៉ាក នឹងពាក់អាវ ជម្រើសពណ៌ខ្មៅ ក្នុង World Cup ប្រឆាំងតវ៉ា នឹងម្ចាស់ផ្ទះកាតា

ហ្សឺណែវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា ប្រទេសដាណឺម៉ាក នឹងពាក់អាវក្រុម ក្នុងព្រឹត្តិការណ៍ World Cup ប្រឆាំងនឹងកំណត់ត្រា សិទ្ធិមនុស្ស របស់ប្រទេស កាតា ជាម្ចាស់ផ្ទះជាមួយនឹងជម្រើស ពណ៌ខ្មៅ បានបង្ហាញ កាលពីថ្ងៃពុធ ដើម្បីផ្តល់កិត្តិយស ដល់កម្មករចំណាកស្រុក ដែលបានស្លាប់ក្នុងអំឡុង ពេលធ្វើការសំណង់ សម្រាប់ការប្រកួត ។

ក្រុមហ៊ុនផលិតឧបករណ៍ Hummel បាននិយាយលើសារបង្ហោះនៅលើ Instagram ចេញផ្សាយការរចនាជម្រើសទី៣ពណ៌ខ្មៅថា ជាពណ៌នៃការកាន់ទុក្ខ។ ក្រុមហ៊ុនបានបន្តថា យើងគាំទ្រ ក្រុមជម្រើសជាតិ ដាណឺម៉ាក គ្រប់មធ្យោបាយ នេះមិនគួរច្រឡំជាមួយនឹង ការគាំទ្រសម្រាប់ការប្រកួត បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ បាត់បង់ជីវិតរបស់ពួកគេ ។

ការរចនាម៉ូដទាំងនេះ ហាក់ដូចជាបំពេញការសន្យា បានធ្វើឡើងដោយសហព័ន្ធបាល់ទាត់ដាណឺម៉ាក កាលពីខែវិច្ឆិកាមុន ក្នុងការស្លៀកសម្លៀកបំពាក់ ជាមួយសារដ៏សំខាន់ នៃការប្រកួត ក្នុងប្រទេសកាតា ។ ទោះបីជាច្បាប់នៃការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ហាមប្រាមសេចក្តីថ្លែងការណ៍ នយោបាយលើឯកសណ្ឋានក្រុមក៏ដោយ អាវដាណឺម៉ាក ទាំង៣ដែលរចនាជាពណ៌ក្រហម ស និងខ្មៅទាំងអស់ ហាក់ដូចជាមិនគោរពតាមពាក្យសម្ដី ឬនិមិត្តសញ្ញាជាសេចក្តីថ្លែងការណ៍ ច្បាស់លាស់នោះទេ ។

ផ្លាកសញ្ញាក្រុមជាតិ ឡូហ្គោ Hummel និងរូបឆ័ត្រពណ៌សតុបតែង លក្ខណៈដ៏ល្បីល្បាញនៃអាវដាណឺម៉ាក តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានរសាត់ ទៅជាពណ៌តែមួយដូចអាវ។ Hummel បាននិយាយថា យើងមិនចង់ឲ្យគេមើលឃើញ ក្នុងអំឡុងពេល នៃការប្រកួត។ យើងគាំទ្រក្រុមជម្រើសជាតិ ដាណឺម៉ាកគ្រប់បែបយ៉ាង ប៉ុន្តែវាមិនដូចគ្នានឹងការគាំទ្រ ប្រទេសកាតា ក្នុងនាមជា ប្រទេសម្ចាស់ផ្ទះនោះទេ ។
ដាណឺម៉ាក ជាក្រុមចំណាត់ថ្នាក់លេខ ១០ របស់ពិភពលោកបានឡើង ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃជើងឯកអឺរ៉ុបកាលពីឆ្នាំមុន គឺជាក្រុមមួយក្នុង ចំណោមក្រុមចំនួន ៣២ ដែលទំនងជាមានជំហររឹងមាំប្រឆាំង នឹងកាតា ។
សហព័ន្ធដាណឺម៉ាក ក៏បានចូលរួមយុទ្ធនាការ អ៊ឺរ៉ុប ដែលបានចាប់ផ្តើម កាលពីសប្តាហ៍មុនសម្រាប់ប្រធាន ក្រុមពាក់ខ្សែដៃ “One Love” ពហុពណ៌រាងបេះដូង នៅក្នុងការប្រកួត បាល់ទាត់ពិភពលោក ៕

Most Popular

To Top