កីឡា

រកឃើញ ម្ចាស់មេដាយមាស នៃវិញ្ញាសាមេគុន នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ថា្នក់ជាតិ ប្រចាំឆ្នាំ ២០២២ថ្ងៃបើកឆាក

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ថ្ងៃនៅទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាសម្រាប់វិញ្ញា សាមេគុន គណៈកម្មការ បានរកឃើញ មេដាយមាស ហើយ ការប្រកួតនេះក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ចំពោះវិញ្ញាសាមេគុន ក្រោមខ្មៅបុរស ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាករ ឡាំ ហ៊ូ ក្រសួងមហាផ្ទៃ ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ លី ហុងមាន ជម្ពូវ័ន្តសែនជ័យ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ វណ្ណ វន្នី គុជសីហ៍ ។ វិញ្ញាសាមេគុនក្រោមខ្មៅនារី ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី អ៊ិន សុខបញ្ញា វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី សេង វុត្ថាចរិយា ស.ស.យ.ក និងម្ចាស់មេដាយសំរិទ្ធបានទៅលើកីឡាការិនី លឹម ហ្គេចហុង អន្តរជាតិអេបផល។
ចំណែកវិញ្ញាសាមេគុន១ដាន់បុរស ៖ ម្ចាស់មេដាយមាសបានទៅលើកីឡាករ លឹម មីឡាយ មិត្តភាព ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ សួន ច័ន្ទចំរើន វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ធី វិសាល ស.ស.យ.ក ។
វិញ្ញាសាមេគុន១ដាន់នារី ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ឆឹង ចាន់កន្និកា ស.ស.យ.ក ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការិនី ឌួង ពេជ្រមុន្នីរ័ត្ន សេរីភាព និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី វ៉ា សុខចាន់ ពន្លឺយុវជន។

លោក បួនហ៊ីង សុធីយ៉ា បានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៣៨នាក់ ក្នុងនោះមានកីឡាការិនី ៤៨នាក់ និងកីឡាករចំនួន ៩០នាក់មកពីក្លិបចំនួន១៧រួមមាន ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ក្លិបវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ក្លិបក្រសួងមហាផ្ទៃ ក្លិបក្តីចាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបខេត្តកោះកុង ក្លិបយុវជន ក្លិបសាលាអន្តរជាតិអេបផល និងក្លិបថ្មសខេត្តកោះកុង ។

ក្លិបជម្ពូវ័ន្តសែនជ័យ ក្លិបសេរីភាព ក្លិបមិត្តភាព ក្លិបនេតយ៉ង ក្លិបគុជសីហ៍ ក្លិបវិទ្យាល័យពងទឹក និងក្លិបខេត្តត្បូងឃ្មុំ។ កីឡាករ-កីឡាការិនីចូលរួមប្រកួតបានច្រើនបំផុត៣ វិញ្ញាសារប៉ុណ្ណោះ(ក្នុងមួយក្លិបអនុញ្ញាតិកីឡាករ-កីឡាការិនី យ៉ាងច្រើនបំផុតចំនួន១២នាក់) សមាគម-ក្លិបមានសិទ្ធិចុះឈ្មោះកីឡាករ-កីឡាការិនីបានតែមួយរូបក្នុង១វិញ្ញាសា។

ចំពោះកីឡាករ-កីឡាការិនីជម្រើសជាតិ មានឈ្មោះក្រុមជម្រើសជាតិ សមាគម-ក្លិបសាមីត្រូវចុះឈ្មោះនៅវិញ្ញាសា ។ សម្រាប់វិញ្ញាសាមេគុន រីឯវិញ្ញាសាប្រយុទ្ធកីឡាការិនី ក្រុមជម្រើសជាតិ អាចចុះឈ្មោះប្រកួតធម្មតាលើកលែងតែកីឡាករ ក្នុងក្រុមជម្រើសជាតិត្រូវចុះឈ្មោះក្នុងប្រអប់ វិញ្ញាសាប្រយុទ្ធសេរី ក្រុមជម្រើសជាតិ៕

Most Popular

To Top