Van der Gouw បាននិយាយថា៖” គេនៅតែល្អអញ្ចឹង ទោះជាគេមានវ័យលើស ៣០ឆ្នាំហើយក៏ដោយ ប៉ុន្តែគេនៅតែមានកាយសម្បទារឹងមាំ គ្រាន់តែគេមិនបានចូលរួម Pre-Season ពេញលេញ អញ្ចឹងបានជាលំបាក “។
អតីតអ្នកចាំទីរូបនេះបន្តថា៖” មើលទៅទម្រង់លេងគេឥឡូវនេះទៅគឺរាងដើរយឺត ជាងមិត្តរួមក្រុមបន្តិចហើយ ដែលទាមទារពេលត្រូវការសម្របខ្លួន។ ទម្រង់លេងក្រុមនេះមានប្រែប្រួលលឿន តែគេអត់អញ្ចឹងទេ អញ្ចឹងហើយត្រូវការពេល។ ពិតណាស់យើងអាចមានកាយសម្បទារឹងមាំ ដោយហ្វឹកហាត់ខ្លួនឯង តែយើងក៏ត្រូវស៊ាំនឹងពេលប្រកួតផងដែរ ដែលទាមទារឲ្យចូលរួមប្រកួត។ បញ្ហាហ្នឹងហើយគេមិនធ្វើវាតាំងពីដើមរដូវកកាល ដល់ពេលអញ្ចឹងគេរាងយឺតជាងគេហើយ “។
Ronaldo នៅពេលនេះត្រូវបានកីឡាករ ក៏ដូចជាអ្នកវិភាគមួយចំនួន ធ្វើការចម្អក និងរិះគន់នឹងសមត្ថភាពគេ ដោយធ្លាក់ទម្រង់លេងទាំងឲ្យ Man Utd ក៏ដូចជាក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីពេលថ្មីៗនេះ៕ Source: Sabay